មកដល់ពេលល្ងាចបន្តិចនាយតូចបានត្រឡប់មកវិញតែទឹកមុខមិនល្អសោះក៏ដោយសារតែនាយក្រាស់នៅមិនទាន់ទៅវិញទៀតនឹងហើយបានគេមិនសប្បាយចិត្តសោះ ។ ចំណែកឯម៉ាក់និងបងប្រុសរបស់គេវិញមិនបានដេញនោះទេគឺមានតែស្វាគមន៏បន្ថែមទៀតមិនមែនគាត់មិនដឹងរឿងរបស់ពួកគេទេគឺដឹងតែមកពីគិតមនុស្សតែងតែមានកំហុស បន្តិចបន្តួចហើយក៏អាចកែប្រែបានដូចគ្នាឲ្យតែចេះដឹងកំហុសមួយនេះទៅគឺបានហើយ ។
" កូនថេយ៍មកអង្គុយញាំបាយសិនមកណា..កូនប្រហែលឃ្លានហើយ " គាត់ហៅឲ្យមកបានញាំជុំគ្នាបើមិនចឹងទេនៅ មើលគ្នាមិនចំទេនៅតែខឹងគ្នានៅនឹងហើយ ><
ថេយ៍ក៏មិនបានប្រកែកនឹងអ្នកម៉ាក់ទេក៏បានមកអង្គុយក្បែរនឹងតាមគាត់ប្រាប់ ។" ម៉េចក៏បងឲ្យគេចូលផ្ទះទៀតហើយ " Tae និយាយខ្សឹបតិចៗតែក៏អាចឲ្យអ្នកក្បែរៗនឹងលឺដែរ..កាយវិការបង្ហាញឲ្យ ដឹងហើយថាគេមិនចង់ឲ្យនាយមកជួបគេទៀតទេបើបានចប់គឺឲ្យវាចប់តែម្ដងមិនបាច់មកជួបគ្នាក៏បាននាំគ្នានៅមានចិត្តមិនដាច់ពីគ្នាអ្វីបែបនេះ ។
" គឺម៉ាក់អ្នកឲ្យគេចូលទេ!! កូនមិនថាអីទេដឹង " មែនហើយគាត់ឃើញនាយនៅមុខផ្ទះរហូតទើបហៅចូលឃើញដូចទើសភ្នែកពេក...ហើយគាត់ក៏បានដឹងរឿងនឹងដូចគ្នាដែរទើបចង់ឲ្យមកសម្រួលគ្នានឹងណា ><
" ម៉ាក់!! គេជាមនុស្សមិនល្អទេ..ឲ្យចូលមកក្នុងផ្ទះបែបនេះមិនបានទេដេញគេទៅវិញទៅ " Tae
" ថេយ៍!! ម៉ាក់ដឹងរឿងអស់ហើយ..រឿងណាបើអាចអធ្យាស្រ័យឲ្យគ្នាបានក៏ធ្វើទៅប្រយ័ត្នគ្មានពេលទៀតម៉ាក់មិនចង់ឃើញកូននៅបែបនេះទេ " គាត់និយាយតាមអ្វីដែលធ្លាប់បានឆ្លងកាត់អ្វីដែលអាចលើកទោសឲ្យក៏ធ្វើទៅ បើនៅតែខឹងគ្នាស្អប់គ្នាទៀតតើពេលណាទៅទើបបានសុខ បើយើងនៅស្រលាញ់គ្នាមែនក៏ត្រូវតែហ៊ានកាន់ដៃគ្នាស៊ូទៅមុខទៀត ។ ថេយ៍មិននិយាយតែក៏បានងើបទៅបន្ទប់បាត់ដោយមិនមើលមុខអ្នកណាទាំងអស់...!!
" ទៅតាមលួងគេទៅណាតែបន្តិចក៏បាត់ហើយ " នាយលឺហើយក៏ងើបទៅតាមនាយតូចយ៉ាងលឿនបានម៉ាក់គេ បើកផ្លូវឲ្យបែបនេះហើយងាយស្រួលក្នុងការនៅក្បែរហើយណាមួយគេដឹងថាថេយ៍មិនចិត្តដាច់ដល់ថ្នាក់នឹងទេទើបគេបន្តនៅមុខក្រាស់ទៀត ។
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20