#ព្រឹក
ថ្ងៃបន្ទាប់បានចូលមកដល់ល្មមហើយនេះជាពេលដែលត្រូវ ត្រឡប់ទៅវិញដូចគ្នានាយតូចបានរៀបចំសម្លៀកបំពាក់រួច រាល់អស់ហើយដើម្បីទៅធ្វើតួនាទីរបស់គេដែលនាយបាន ប្រាប់មកនោះមិនឲ្យខកបំណងនោះទេ...
ឯមិត្តរបស់គេក៏បានដឹងរួចហើយថាមានរឿងអីនោះដោយ សារបាននិយាយប្រាប់ពីយប់មិញនេះឯង" រួចហើយលោក... " Tae ចេញមកជាមួយនឹងរបស់របរ បន្តិចបន្តួចមកជាមួយដោយសារតែនាយថាមិនបាច់យកទៅ ច្រើននោះទេដល់នោះនាយនឹងទិញសម្លៀកបំពាក់ឲ្យកុំឲ្យ ពិបាករៀបចំច្រើនពេកនាំតែយូរទេ...
" យ៉ាងណាក៏មើលថែប្អូនខ្ញុំផង...ចប់ការងារជួយយកគេមក វិញផង " NJ គេពិតជាបារម្ភណាស់ខ្លាចថាមានអ្នកធ្វើបាប ប្អូនរបស់គេនឹងណាទៅនៅកន្លែងគេផងចេះតែបារម្ភទៅ
" ដឹងហើយៗ...កុំបារម្ភអី " JK ញាក់ចិញ្ចើមយល់ព្រមថាគេ នឹងយកមកវិញមិនឲ្យបាត់អ្វីមួយនោះទេធ្វើដូចភ័យណាស់ចឹងធ្វើមើលគេយកទៅលក់ហើយនេះ ><
" មើលថែខ្លួនណាបងប្រុស! ផ្ញើមើលម៉ាក់ផងណា " Tae និយាយហើយក៏ឡានចេញទៅតែម្ដងខ្លាចយឺតពេលនឹង នាយត្រូវទៅរៀបចំខ្លួនឲ្យស្រួលនឹងបានដំណើរបានផែន ការឲ្យវារលូតទៅមុខទៀត...
[ ... ]
នៅតាមផ្លូវមានទេសភាពស្រស់ស្អាតខ្លាំងណាស់ហើយនេះក៏បានមកដល់ទីក្រុងហើយនាយតូចសម្លឹងមើលតាម កញ្ចក់ទាំងញញឹមមិនមែនគេមិនធ្លាប់មកទេតែគេខានមក យូរចឹងទៅប្លែកភ្នែកទើបសម្លឹងមើលមិនដកសោះ..
" ឈប់នៅហាងនឹងសិនហើយ " JK និយាយហើយមិត្តគេ ក៏ឈប់តាមហើយនាយក៏ចុះទៅក្នុងហាងនឹងបាត់អ្នកនៅក្នុង ឡានក៏ឆ្ងល់ដែកតែខ្ជិលសួរចាំគេមកវិញចាំសួរក៏បានដែល ប្រហែលជាមួយសន្ទុះនាយក្រាស់ក៏បានចេញមកវិញដោយមានរបស់នៅជាប់ដៃទៀតផង...
" ឯងចូលទៅទិញស្អី " Hobi
" ទិញចិញ្ចៀននឹងណា..បើជ្រុលជាលេងចឹងហើយលេងឲ្យ ដូចមែនទែនតែម្ដងទៅចេញទៅនេះឯងជូនយើងទៅចុះ សំបុត្រអតាសុីវិលណាវើយ " JK និយាយហើយក៏ញញឹម ចុងមាត់នេះគេចង់លេងឲ្យដូចតែម្ដងឬយ៉ាងម៉េចនេះ..
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acciónប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20