PART 13 : មិនសុខចិត្ត

4.8K 442 1
                                    

មកមើលក្នុងបន្ទប់គេងដែលនាយតូចមករៀបចំនេះវិញការ យកចិត្តទុកដាក់គេនឹងមិនលេងសើចទៀតទេចាត់ទុកថាថ្ងៃ នេះគេបន្ធូរដៃចុះ..កំពុងរៀបចំសុខៗក៏មានអ្នកចូលមកម្នាក់ នោះគ្មានអ្នកណាទៀតទេក្រៅពីនាងLilyនោះនាងចូលមក ទាំងអោបដៃឈរមើលនាយតូចទាំងញញឹមសមចិត្តហើយ មានគំនិតមួយឡើងមកទៀត ។ នាងបានក្រឡែកទៅឃើញថូផ្កាក្បែរនោះនិងធុងទឹកក៏ញញឹមចុងមាត់រួចក៏ដើរ សម្ដៅទៅរកនាយតូចយឺតៗ..

** ព្រូស / ឈូ ** សម្លេងទាំងនេះបន្លឺឡើងព្រមគ្នាតែម្ដង ធ្វើឲ្យនាយតូចត្រូវងើបឡើងដោយសារតែបានដឹងថាខ្លួនគេត្រូវទឹកសើមពេញទៀតហើយថែមទាំងមានបែកថូផ្កា ទៀតមិនដឹងថានឹងមានស្អីកើតឡើងនោះទេ..

" នាងចង់យ៉ាងម៉េចនឹង " Tae ងាកមកស្រែកឲ្យនាងតូច នោះខ្លាំងៗគេមិនបានទៅរករឿងស្អីផងមកយកទឹកជះលើ គេហើយថែមទាំងបោកថូចោលលើគេទៀត

" ខ្ញុំ..ខ្ញុំគ្រាន់យកវាមកប្រាប់ថាឲ្យឯងប្ដូរផងតែខ្ញុំមិនប្រយ័ត្ន ក៏ធ្វើឲ្យវារបូតពីដៃទៅ.. " Lily និយាយដោយទឹកមុខដឹងខុសបើមិនធ្វើចឹងទេនាយតូចនឹងមកចោទនាងថាមានចិត្តចង់ធ្វើបាបហើយ..ភ្លាមៗក៏លោកចននិងអ្នកផ្សេងទៀតឡើងមកមើលថាមានរឿងអីបានលឺសម្លេងដល់ក្រោមបែប នេះទៅ...

" ស្លាប់ៗ..នេះឯងធ្វើការយ៉ាងម៉េចហាស៎បានឲ្យរបស់បែក ពេញនឹងនៅមានសើមទឹកពេញបន្ទប់ទៀត " លោកចន

" គឺនាងនេះហើយ..យកវាមកចាក់លើខ្ញុំមានបំណងចង់ធ្វើបាបច្បាស់ណាស់ " Tae និយាយដោយជាពាក្យពិតថាគេ មិនបានធ្វើនោះទេនាងម្នាក់នោះទេដែលជាអ្នកធ្វើនោះ

" ខ្ញុំមិនដឹងអីទេលោកអ៊ំ..Lilyទើបតែចូលមកដូចគ្នាក៏ឃើញ បែបនេះទៅហើយ! ឯងចោទយើង " Lily និយាយយកតែ រួចខ្លួនហើយនៅថាឲ្យនាយតូចនឹងចោទនាងទៀតគិតទៅ ក៏ដឹងថាលោកចនជឿអ្នកណាហើយគាត់មិនទៅជឿនាយ តូចនោះទេតែគាត់ស្អប់ហើយមិនជឿទាំងអស់នឹង..

" ខ្លួនឯងខុសហើយនៅចោទគេទៀត! ធ្វើការនៅទីនេះរួច ហើយចុះទៅលាងឡានឲ្យយើងផង..ជាទោសដែលឯងធ្វើ ការមិនបានល្អ " លោកចន និយាយហើយក៏ចុះទៅវិញបាត់ Lilyមុននឹងដើរចេញនៅឆ្លៀតញញឹមឌឺទៀតឃើញគ្រឺតម៉ង

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now