PART 41 : លោកឯងជាអ្នកណា?

4.9K 402 15
                                    

" ពេលអូនទុកឱកាសបងមិនកែ...ដល់ពេលអូនចង់ដើរចេញបងបែរជាឃាត់!! តើបងចង់យ៉ាងម៉េចឲ្យប្រាកដ? ឃាត់អូនទុកចង់ឲ្យអូនឈឺចាប់ជាងនេះទៀតមែនទេ " Tae មែនហើយដំបូងៗគេមិនបានរករឿងសុខចិត្តទុកពេលឲ្យនាយបានគិតនិងកែចេញតែនាយដូចជាមិនបានខ្វល់សោះឡើយរហូតមកដល់ពេលដែលគេអស់នឹងទ្រាំនូវទង្វើដដែលៗនេះចង់ដើរចេញតែបែរជាមិនព្រមឃាត់គេ ។ ចង់បានអ្វីឲ្យច្បាស់ទៅគេមិនយល់ទេ..!!

" អូនមិនស្រលាញ់បងទេឬ? បងដឹងខុសហើយរឿងតិចតួច មិនអាចលើកលែងបានទេមែនទេ " JK

" តិចតួច? បងគិតថារឿងបងក្បត់អូនជារឿងតូចតាចណាស់មែនទេ? ចេះនិយាយមករួច..បានហើយអូនហត់ " Tae ហត់ហើយអស់ទ្រាំហើយខ្លួនគេមិនដឹងខ្លួនខុសផងរឿងប៉ុន្នឹងគេថាតូចតាចចឹងហើយមិនបាច់នៅទៀត ទេមិនដឹងថានៅមានលើកក្រោយទៀតឬអត់ផង ។

" ក្រែងស្រលាញ់គ្នា? មានរឿងក៏អាចសម្រួលគ្នាទៅបង មិនចង់ឃ្លាតពីអូនទេ..មនុស្សប្រុសមានក្រៅជារឿងធម្មតា បងក៏មិនបានភ្លេចអូនដែរ " JK

" មែនហើយជារឿងធម្មតា!! បើចឹងបងក៏ទៅយកប្រុសស្នេហ៏នឹងចុះ..ចាប់ពីពេលនេះទៅយើងចប់ត្រឹមនឹងគ្មានអ្វីនឹងគ្នាទៀតទេបងមានសេរីភាពហើយ " Tae និយាយរួចក៏បានឡើងឡានបើកចេញទៅរកនាយឃាត់មិនទាន់ទើប ត្រូវបើកឡានទៅតាមពីក្រោយឲ្យទៅស្រួលៗចឹងមិនបានឡើយ ។

[ .... ]

" កូនចិត្តត្រជាក់ៗសិនទៅ...សម្រួលគ្នាទៅណាកុំចេញទៅទាំងបែបនេះអី " លោកស្រីចននិយាយឃាត់នាយតូច ព្រោះមិនចង់ឲ្យទៅណាចង់ឲ្យនៅទីនេះ ។ ឃើញឈ្លោះគ្នារាល់ដងមិនដល់ថ្នាក់ចង់ចេញពីផងតែលើកនេះមករៀប ចំសម្លៀកបំពាក់ទាំងប្រញាប់បែបនេះដឹងតែឈ្លោះគ្នាខ្លាំង ណាស់ហើយ ។

" មែនហើយ!! បងថាឯងចាំអាគុកមកសិនទៅ " YG

" មិនបាច់ចាំទេមិត្ត!! ចេញទៅឲ្យផុតទៅ..ប្រុសចឹងៗមិនសមលើកទោសឲ្យទេជឿយើងទៅ " Jimin មិនបានមកឃាត់ជាមួយទេឃើញមិត្តឈឺចាប់គេក៏ឈឺដែលទ្រាំមើលមិត្តខ្លួនឯងមកស្រែកយំមិនបានទេបើបានចេញទៅហើយមិនបាច់មកវិញកាន់តែល្អទៀត >< ជីមីនដូចអ្នកអានដែរ ~,~
ថេយ៍មិនបានតបជាមួយទេគិតតែពីរៀបចំសម្លៀកបំពាក់ឲ្យបានរួចរាល់នឹងឆាប់បានចេញទៅកុំឲ្យនាយទាន់ព្រោះពេលគេចេញមកក៏បានឃើញនាយជិះមកតាមដែរ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now