PART 18 : ប៉ះតិចមិនបាន!

5.5K 449 4
                                    

នាយក្រាស់បានត្រឡប់មកវិញក្រោយពីនិយាយដឹងរឿង ជាមួយនឹងសង្សាររួចហើយនាយក៏មកអង្គុយនៅក្បែរនេះ ដោយមានលោកចននិងអ្នកផ្សេងទៀតនៅចាំសួរគ្រប់គ្នា ចង់ដឹងថាវាមានរឿងអ្វីឲ្យប្រាកដទៅ ។

" នាងដែលមកមិញនេះជាអ្នកណា " លោកចន សម្លឹងមុខកូនប្រុសរបស់គាត់ដោយចង់ទាមទារចម្លើយមកវិញនេះឯង

" គ្មានអ្វីទេប៉ា! ចាំខ្ញុំប្រាប់ពេលក្រោយ " JK និយាយហើយក៏ចាប់ទាញដៃនាយតូចឡើងទៅខាងលើយ៉ាងលឿនអ្វីក៏មិនបាននិយាយផងកាន់តែឲ្យអ្នកផ្ទះមិនស្រួល នឹងចង់ដឹងខ្លាំងថែមទៀតហើយ..

" លោកអ៊ំកុំគិតច្រើនសំខាន់ត្រូវកំចាត់អាក្មេងនោះចេញសិនទៅ " Lily និយាយបញ្ចុះបញ្ចូលឲ្យលោកចនមកចាត់ ការនាយតូចចេញម្ដងទៀតទោះមិនបាននាយក៏នាងមិនខ្វល់ដែរសំខាន់ចង់កំចាត់ថេយ៍ចេញឲ្យផុតពីមុខមាត់សិន ទើបនាងត្រូវរកអ្នករួមដៃជាមួយ..

" ភ្មួយនិយាយត្រូវ! ចាត់ការវាចេញហើយនឹងអស់ទុក្ខ ហើយមែនទេ " លោកចន និយាយញញឹមញញែមជាមួយ នឹងនាងស្អីគេនោះ >< មើលទៅដូចជាមានគំនិតរួចហើយ ថានឹងចាត់ការដោយវិធីណានោះ ។

< បន្ទប់គេង >

" លោកបាននិយាយជាមួយនាងហើយមែនទេ? នាងថា យ៉ាងម៉េចខ្លះមានយល់ច្រឡំទេ " Tae មកដល់បន្ទប់ភ្លាមក៏ សួរភ្លាមៗតែម្ដងគេចង់ដឹងណាស់ថានាងមានខឹងឬអត់? ច្រឡំនឹងគេឬក៏អត់ទៅ? ខ្លាចថាខ្លួនគេមនុស្សមកបំបែកស្នេហារបស់គេនឹងណា..

" នាង..ខឹងយើងមិនស្ដាប់ហេតុផលទេ! ពេលនេះយើងមិន ដឹងថាគួរធ្វើយ៉ាងម៉េចទេ..ខ្លាចថានាងសុំបែកពីយើង " JK និយាយដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំងពេលនេះនាយ ពិបាកចិត្តណាស់មិនគួរណាឲ្យមានរឿងចឹងកើតឡើងសោះតើគួរធ្វើបែបណាឲ្យនាងជឿទៅ? នាយគិតមិនចេញ

" លោកបានប្រាប់ការពិតទៅនាងហើយនៅ " Tae

" នៅទេ! យើងមិនបានប្រាប់ទេ..នាងខឹងពេកក៏បើកឡាន ចេញទៅបាត់បែបនេះពិបាកលួងនាងណាស់ " JK

" ខ្ញុំថានិយាយការពិតទៅ..នាងនឹងជឿលោក! ខ្ញុំមិនចង់នៅ យូរទៀតទេណា " Tae មែនហើយគេមិនចង់នៅក្បែរនាយយូរទៀតទេខ្លាចថាមានអ្វីលើសពីនឹងទៀតពេលនេះ នៅមិនទាន់មានចិត្តតែអាចថាបើនៅយូរទៀតគេនឹងមាន ចិត្តលើនាយមិនខាននោះទេបែបនេះកាន់តែពិបាកទៀត ទើបគេចង់ទៅផ្ទះវិញមិនចង់នៅទៀតទេ ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now