មកដល់ក្នុងឡានវិញនាយតូចនៅមិនសុខចិត្តទេខឹងចិត្តណាស់ហេតុអីក៏មកធ្វើបាបគេដល់ថ្នាក់នេះលេងសុទ្ធចាក់ ទឹកពីលើបែបនេះហើយនៅមកនិយាយថាគ្មានចេតនា ទៀតតាមចិត្តខឹងសឹងតែហក់ទៅទះទាត់ឲ្យណាណីទេតែ វាមិនកើតធ្វើបើកដៃឲ្យគាត់បានចិត្តសិនចុះចាំមើលគេលេង វិញកុំថាគេខូចឲ្យសោះ..
" បើកឡានទៅផ្ទះវិញ.. " លោកចន ចូលមកដល់ឡានក៏ និយាយបញ្ជានាយតូចភ្លាមៗតែម្ដងរឿងមិញកើតឡើងគាត់ បោះចោលហើយមិនខ្វល់នឹងវាទៀតទេថេយ៍ក៏មិនមាត់ដូច គ្នាក៏ស្ដាប់តាមលោកចនមិនប្រកែកអ្វីទាំងអស់មួយព្រឹកនេះ ចាត់ទុកថាគេព្រមចាញ់សិនចុះតែកុំឲ្យដល់វេនគេម្ដងណា
" ប៉ាក្មេកអង្គុយឲ្យស្រួលណា " Tae និយាយហើយក៏ងាក មកមុខវិញហើយក៏ជាន់ហ្វ្រាងឡានកប់ៗតែម្ដងជិះងាកទៅ ខាងនេះផងខាងនោះផងឡើងរេពេញផ្លូវអស់ហើយពេល ដល់កន្លែងកាច់ក៏កាច់ចង្កូតទៅមួយទំហឹងមិនបន្ថយល្បឿន ស្អីទេគឺបើកប្រញាប់ឲ្យដល់ផ្ទះនឹងហើយខ្លាចលោកចនស្ដី ឲ្យទៀតដោយសារបើកឡានយឺតអីទៅ ><
[ .... ]
ប្រើពេលមិនយូរប៉ុន្មានទេនាយតូចក៏បានបើកឡានមកដល់ ផ្ទះដោយសុវត្ថិភាពទាំងមនុស្សទាំងឡានគ្មានត្រូវនឹងអ្វីទេ និយាយទៅនាយតូចនេះពូកែបើកឡានមែនតើបើកលឿន ដូចជាងអ្នកប្រណាំងទៀត..
" ហឺយយ! អួក..ងាប់មិនខាន " លោកចន បើកទ្វាចុះមកពីលើឡានទាំងពិបាកក្នុងខ្លួនមានក្អួតផងវិលមុខផងដើរ ចូលផ្ទះមិនចង់ត្រង់ផ្លូវទេ
" ប្រយ័ត្នណាលោកប៉ា! ដើរមួយៗ " Tae ចង់ឲ្យទៅជួយគ្រាដែលតែលោកចនមិនឲ្យមកប៉ះគាត់នោះទេសុខចិត្តស្រែកហៅជំនិតរបស់គាត់ឲ្យមកជួយវិញនាយតូចឃើញចឹងក៏អស់សំណើចឈរសើចនឹងចរឹករបស់លោកចនក៏ហួសចិត្តដែលនឹងណា ><
" បងកើតអីនឹង " លោកស្រីចន ឃើញប្ដីមកវិញវេទនាដល់ ហើយក៏ទៅជួយដែលដោយការបារម្ភពីគាត់ងាកមកមើល នាយតូចក៏មិនខុសគ្នាប៉ុន្មានដែលគឺខោអាវសើមអស់ហើយ ដូចកូនឆ្កែធ្លាក់ទឹកចឹង ><
" អាចង្រៃយ៍! ឯងបើកឡានប្រញាប់ទៅងាប់មែនទេ " លោកចនមានកម្លាំងវិញហើយក៏ងើបមកស្រែកញ៉ែតៗឲ្យ ទៀតអត់រៀងមែនហាស៎ខ្យល់គរប៉ុន្នឹងហើយនៅមិនរៀង
![](https://img.wattpad.com/cover/248332569-288-k829069.jpg)
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20