PART 53 : សំខាន់អូនស្រលាញ់បង..!!

3.7K 284 5
                                    

" ជីមីន!! អូនមិនព្រមទេមែនទេ " YG ដោយឃើញសំនប់ចិត្តមិនព្រមនិយាយអ្វីសោះគិតតែពីយំក៏សួរទៅ បែបលេងសើចក៏ដឹងថាជីមីននឹងព្រមស្រាប់ហើយគេ គ្រាន់តែចង់ឲ្យឆ្លើយថាព្រមឲ្យនាយបានលឺនិងគ្រប់គ្នាផងដែរ ។

" ហឹកៗ..អូនព្រមស្រាប់ហើយប្រុសឆ្កួត " ជីមីនក៏បាន ឆ្លើយតបទៅដោយស្នាមញញឹមមានយំទៀតគ្នារំភើបពេកទោះពួកគេទើបតែស្គាល់គ្នាហើយទាក់ទងគ្នាមិនទាន់បានយូរប៉ុន្តែគិតថាវាក៏ល្មមគ្រប់គ្រាន់ហើយដែលអាចយល់ពីគ្នាបានច្រើននោះ ។ នាយក៏ មិនចង់ជាសង្សារនឹងគ្នាយូរដែលខ្លាចមានអ្នកយកជីមីនកូនទារបស់គេទៅបាត់ខូចចិត្តស្លាប់ហើយ ។ នាយក៏បានពាក់ចិញ្ចៀននោះឲ្យទៅជីមីននឹងងើបមក អោបគ្នាយ៉ាងណែនចេញពីក្ដីស្រលាញ់ស្មោះ ><

" ចេះមកយំទៅកើតក្មេងតូចរបស់បង " នាយបានជូត ទឹកភ្នែកឲ្យជីមីនមើលចុះមកយំឲ្យនាយឃើញចឹងមិន ចូលចិត្តឃើញជីមីនយំទេចង់ឲ្យញញឹមច្រើនជាង ។

" អូនរំភើបពេក!! ហឹកៗ..ស្អប់បងឯងណាស់ " ជីមីន ស្អប់ណាស់ចូលចិត្តធ្វើឲ្យគេរំភើបរហូតប្រុសឆ្កួតនេះ បើចឹងៗអីអ្នកណាមិនស្រលាញ់នោះពូកែណាស់ខាង យកចិត្តនឹងជីមីនសែនស្រលាញ់ដកចិត្តមិនរួចទេ ~,~
យើងងាកមកមើលមួយគូទៀតវិញJKនៅតែលុតជង្គង់ដដែរចាំថេយ៍ឆ្លើយថាព្រមនឹងខ្លួន ។

" ថេយ៍ពួកយើងមករៀបការឲ្យពេញលេញជាងមុន ទៅព្រមទេ " JK កាលជាប្ដីប្រពន្ធនឹងគ្នាលើកមុនមិន បានរៀបការឲ្យត្រឹមត្រូវទេគ្រាន់តែចុះសំបុត្រអាពាហ៏ពិពាហ៏ជាមួយគ្នាធម្មតាទើបលើកនេះចង់រៀបចំពិធីឲ្យគេដឹងលឺម្ដង ។

" មុនយើងមិនបានរៀបការពេលនេះបងចង់សុំអូន រៀបការ..មកធ្វើជាប្រពន្ធបងបានទេ " ថេយ៍ឈរសម្លឹងមុខនាយហើយក៏យំចេញមកដោយមិនដឹងខ្លួន ពិតណាស់ថាពួកគេមិនដែលបានរៀបចំពិធីរៀបការ ជាមួយគ្នានោះទេហើយនាយក៏មិនដែលមកសុំគេបែបនេះដែរគឺការស្រលាញ់និងនាមជាប្ដីប្រពន្ធចេញពីការបោកប្រាស់របស់ពួកគេទាំងពីរប៉ុណ្ណោះ

" ប្រាកដជាបាន " ថេយ៍ងក់ក្បាលយល់ព្រមជាមួយនឹងការសុំមួយនេះដោយក្ដីរំភើបជាខ្លាំងមិនដែលគិតទេថានាយនឹងធ្វើបែបនេះព្រោះគេនឹងមិនសំខាន់ដល់ថ្នាក់នឹងនោះទេ ។ JKលឺហើយគេក៏ សប្បាយចិត្តនិងបានពាក់ចិញ្ចៀនឲ្យថេយ៍រួចងើបមក អោបគ្នាយ៉ាងណែនភ្ញៀវដែលមកចូលរួមក៏នាំគ្នាទះដៃអបអរជាមួយដែរ ។
Jungwon & Heesungក៏ដើរមករកពួកគេដោយស្នាមញញឹមដូចកំពុងតែអបអរនឹងរឿងមួយនេះ ឲ្យពួកគេដែរ ។

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now