PART 33 : ឈឺចាប់ទ្វេរដង!!

4.5K 346 2
                                    

ក្រោយពីបានស្ដាប់លឺអស់ហើយនាយតូចក៏មិនបានចូលទៅរកJKនោះទេគិតថាវាគ្មានអ្វីធំដុំទើបគេសម្រេចចិត្តទៅ វិញទាំងចិត្តនៅមិនសុខព្រោះនៅគិតថាបើនាយទៅរកនាង នឹងមានរឿងអ្វីកើតឡើងទៅ ។

" ឈប់គិតៗ!! គាត់មិនធ្វើចឹងដាក់ឯងទេ " Tae នៅតែជឿ ជាក់លើនាយដដែលទោះគេនៅមានការបារម្ភតែយ៉ាងណាក៏នៅមានទំនុកចិត្តលើនាយជានិច្ច ។ នាយតូចបើកឡានទៅផ្ទះវិញដោយមិនបានគិតអ្វីទៀតនោះទេគិតច្រើននាំតែ ពិបាកខ្លួនឯងទេ !!

< ភូមិគ្រឹះចន >
នាយតូចត្រឡប់មកវិញក៏ចូលទៅក្នុងផ្ទះទាំងទឹកមុខមិនស្រស់ហើយក៏នៅភាំងៗនៅឡើយ ។ តែក៏ត្រូវញញឹមវិញ នៅពេលដែលបានឃើញបងប្រុសរបស់គេនៅចំពោះមុខ បែបនេះតើគាត់មកដោយរបៀបណាទៅបើគាត់មកទីនេះចុះម៉ាក់របស់គេបានអ្នកណាមើលថែទៅ ? សំណួរចេះតែ មាននៅក្នុងខួរក្បាលរបស់គេមិនចេះអស់..

" សុខសប្បាយទេប្អូនសម្លាញ់ " NJ អង្អែលក្បាលថេយ៍តិចៗតាមទម្លាប់របស់គាត់ ។ ហើយក៏នឹកខ្លាំងដែលបានមករក ដល់ទីនេះគេមកបានក៏ដោយសារតែម៉ាក់របស់គេបានធូរ ស្បើយហើយបែបនេះគេក៏សុំមករកប្អូនហើយនឹងឆាប់ទៅ វិញមិននៅយូរនោះទេ ។

" សុខធម្មតា!! ចុះបងវិញ? ហើយម៉ាក់មិនមកជាមួយទេឬ? " Tae នឹកម៉ាក់របស់គេណាស់ថ្ងៃមុនទៅមិនបានប៉ុន្មានផងក៏ត្រូវមកវិញទៅហើយ ។

" ម៉ាក់មិនមកទេ!! ឯងកុំបារម្ភអី..បងមកលេងឯងតែមួយសប្ដាហ៏ទេត្រឡប់ទៅវិញហើយ " NJ

" ប្រសើរណាស់!! ខ្ញុំនឹងមិនអផ្សុកទេ.. " Tae សប្បាយចិត្តណាស់បានបងប្រុសមកនៅក្បែរបែបនេះគេកក់ក្ដៅពិតមែននឹងមិនបានទុក្ខកង្វល់ច្រើននោះទេ ។ មានបងប្រុស ចាំនៅនិយាយជាមួយនៅបានជួយគិតរឿងក្នុងចិត្តរបស់គេ ឲ្យបានធូរស្រាលផង ><
បន្ទាប់មកថេយ៍ក៏បាននាំNJទៅរកបន្ទប់គេងមួយសម្រាប់ គេងយប់នេះហើយអ្នកផ្ទះនេះក៏មិនបានថាអ្វីដែលមានតែតាមចិត្តថេយ៍មិនហ៊ានប្រកែកទេខ្លាចJkស្ដីឲ្យ ។

[ .... ]

ក្រឡែកមកមើលមួយគូទៀតវិញដែលពេលនេះពួកគេមាន ភាពស្និតស្នាលជាងមុនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមជាងមុនទៅទៀតគ្មានការឈ្លោះគ្មានការឈឺចាប់ មានតែស្នាមញញឹមនិងសម្លេងសើចក្អាកក្អាយពេញបន្ទប់ នឹងឯងមើលទៅក៏ច្រណែនគូនឹងដែល ><

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now