PART 6 : លោកប្ដីឈឺខ្លាំងទេ..?

6.4K 531 8
                                    

ក្រោយពីម៉ាក់គាត់ចេញទៅបាត់នាយតូចក៏ទម្លាក់ខ្លួនគេង វិញទឹកមុខមិនសូវជាល្អប៉ុន្មានទេJKក៏ដូចគ្នាដែលនៅមាន រឿងមនុស្សស្រីដែលប៉ាគេនាំមកទៀតមិនដឹងថាគេចផុតក៏ អត់ទេលោកអើយគិតក៏ឈឺក្បាលដែល..

" លោក! ពួកយើងនៅបន្តធ្វើបែបនេះយូរទៀតទេ " Tae អើតក្បាលចុះមកខាងក្រោមសម្លឹងមើលមុខនាយគេពិតជា ចង់ដឹងណាស់នៅយូរទៀតឬអត់

" ហឹម..នៅបន្តរហូតដល់តែប៉ាយើងលែងនិយាយរឿងនឹង ទៀតហើយក៏ឯងនៅជួយយើងរឿងសង្សារយើងមួយទៀត ធ្វើយ៉ាងណាឲ្យគាត់យល់និងទទួលស្គាល់ " JK

" ហួយ..លោកឯងរឿងច្រើនណាស់ " Tae មិនយល់នោះទេថាគេនេះហេតុអីត្រូវមកជួបរឿងចឹងវិញមកពាក់ពានជាមួយសង្សារគេទៀត

" បើឯងមិនធ្វើសង្សារនឹងយល់ច្រឡំហើយនាងនឹងខឹងយើងជាមិនខាន " JK

" ចុះពីដំបូងលោកមិននាំនាងមកជួបប៉ាលោកទៅ..ឲ្យមាន រឿងច្រើនបែបនេះធ្វើអី " Tae

" នាងនៅបរទេសឲ្យធ្វើយ៉ាងម៉េច? យើងត្រូវរកវិធីងាយៗ សិនហើយអ្នកណាចង់ឲ្យមានរឿងបែបនេះទៅ " JK សង្សាររបស់នាយនៅបរទេសពិតមែននាងត្រូវនៅរៀន បញ្ចប់ឲ្យចប់សិនទើបនាយមិនចង់យកនាងមកពិបាកជាមួយចឹងហើយចាំបកស្រាយតាមក្រោយណាមួយក៏មិន យូរទៀតដែលនាងនឹងត្រឡប់មកវិញ..

" ហឺយ! ខ្ញុំត្រូវឬខុសដែលមកសន្យានឹងលោក " Tae ដកដង្ហើមធំវែងៗមានអារម្មណ៏ស្ដាយដែលតែវាហួសហើយ នឹងបកក្រោយលែងកើតហើយចូលមកដល់ត្រង់នេះហើយ

" ឯងគិតត្រូវហើយ...ហឹម! យប់ហើយគេងទៅ " JK និយាយហើយក៏នាំគ្នាគេងណាមួយវាយប់ហើយនៅយូរមិន ល្អនោះទេ

[ ... ]

ព្រឹកថ្ងៃបន្ទាប់គ្រប់គ្នានៅក្នុងផ្ទះបានងើបពីព្រឹកមកធ្វើការ តួនាទីរបស់គេចាស់ៗក៏បានចុះមកដូចគ្នាហើយថ្ងៃនេះផង ដែលលោកចនមានភ្ញៀវពិសេសចឹងហើយគាត់មិនបានទៅ ក្រុមហ៊ុនឡើយ ។ និយាយមិនទាន់បានប៉ុន្មានផងក៏មានឡានមួយបើកចូលមកបាត់ទៅហើយ...

" សួស្ដីអ៊ំប្រុស.. " Lily នាងចុះមកពីក្នុងឡានដើរចូលមករក លោកចននិងអោនគោរពមើលទៅជាស្រីល្អណាស់សុភាព សមជាកុលស្រ្ដីពិតៗ

💕កូនប្រសារឆ្នើម💕 ( Completed ✔️ )Where stories live. Discover now