" អួយយ..មកឈរស្អីនៅមុខបន្ទប់ខ្ញុំនឹង " ព្រឹកឡើងចេញមកក៏បានឃើញមុខនាយមុនគេនៅមកឈរថ្មឹង នៅនឹងអ្នកណាគេមិនភ័យលោកគ្មានឲ្យសម្លេងអ្វី បន្តិចបើសិនជាអ្នកខ្សោយបេះដូងអីវិញគាំងនៅនឹងហើយ ~,~
នាយមិននិយាយអ្វីមិនទាន់ទេបើថេយ៍ដើរត្រុយទៅមុនគេបាត់ហើយនឹងមានតែទៅតាមពីក្រោយចាំមើលថានាយតូចចង់បានអ្វី ។" ហឺយយ!! នែ..វាយ៉ាងម៉េចនឹង? ខ្វះកន្លែងឈរណាស់ឬ? បានមកតែក្បែរខ្ញុំនឹង " ថេយ៍ឈរសម្លក់នាយ ថ្លែងៗដូចខ្វះកន្លែងណាស់ចឹងងាកមកក៏ឃើញតែនៅ ក្បែរខ្លួនឯងជាប់រហូតដូចកាវបិទឲ្យជាប់គ្នាចឹង ។
" បងប្រុស!! ជីមីនបានខលហៅខ្ញុំឲ្យទៅចូលរួមថ្ងៃខួបកំណើតរបស់គេនៅល្ងាចស្អែកនេះ..បងឲ្យខ្ញុំ ទៅទេ " ថេយ៍និយាយរៀបរាប់ប្រាប់បងប្រុសមុនជានិច្ចពេលដែលមានរឿងអ្វីមួយឬក៏ចង់ចេញទៅណាគឺត្រូវឲ្យបងប្រុសដឹងជាមុនសិនបើគាត់អនុញ្ញាត ហើយគេអាចទៅបាន ><
" បងមិនហាមទេ..ទៅលេងឲ្យសប្បាយទៅ " ណាមជូនមិនបានប្រកែកអ្វីនោះទេឲ្យតែប្រាប់ឲ្យបានដឹងទៅបានហើយនឹងមិនបាច់បារម្ភច្រើនទោះជាប្អូនប្រុសក៏ដោយនាយស្រលាញ់ណាស់ខ្លាចមាន គ្រោះថ្នាក់ ។ ថេយ៍កាលដែលបានលឺបែបនេះហើយ សប្បាយណាស់កំពុងតែចង់ដើរលេងនិងទៅរកមិត្ត ផងពេលនេះក៏បានដូចបំណងហើយ ។
" តែឯងមិនអាចទៅម្នាក់ឯងបានទេ..ត្រូវមានអ្នកទៅជាមួយបានបងទុកចិត្ត "
" ចាំខ្ញុំហៅបងwonទៅជាមួយបានជាគ្នាបងកុំបារម្ភអីណាអាចទុកចិត្តគាត់បាន " និយាយទាំងញញឹមស្រស់ហាមាត់ហៅអ្នកផ្សេងឲ្យជូនទៅតែJKនៅក្បែរទាំងមូលមើលមិនឃើញឈឺចិត្តណាស់លោកអើយខឹងៗម៉ងហាស៎ ~,~
" បងថាឲ្យជុងហ្គុកជូនទៅល្អជាង..មិនបាច់ពិបាកដល់ អាពេទ្យទេវាអាចមានអ្នកជំងឺត្រូវព្យាបាល " NJ ជុងហ្គុកបានលឺចឹងមានសង្ឃឹមតិចពេលបានបងថ្លៃជួយឲ្យបាននៅជិតគ្នាចឹងរំភើបដល់ហើយ
" ហឹមម!! ក៏បាន " ថេយ៍ងក់ក្បាលយល់ព្រមទាំងមុខ ក្រញូវងាកមកសម្លក់នាយដូចខឹងនឹងនាយណាស់ចឹង ហើយក៏ចេញមកក្រៅបាត់Jkក៏បានទៅតាមដែរ
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Actionប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20