តាមការទទួលស្វាគមន៏យ៉ាងកក់ក្ដៅរបស់គ្រួសារចនឃើញ ថានាយតូចសប្បាយចិត្តណាស់រកអ្វីប្រៀបមិនបាននោះទេ បន្ទាប់ពីការញាំអាហារជុំគ្នារួចរាល់អស់ហើយពួកគេក៏មក អង្គុយជជែកគ្នាម្ដងគឺមកនិយាយជុំគ្នាមួយគ្រួសារនឹងម៉ង ។
" ប្អូនថ្លៃ! ហេតុអីមកវិញលឿនម្លេះ " YG ចង់ថាប្អូនប្រុសគេនៀកប្រើវិធីអីទៅបានអាចនាំថេយ៍មកវិញបានលឿន បែបនេះទៅព្រោះបើតាមមើលគឺខឹងនិងអន់ចិត្តខ្លាំងណាស់
មិនគួរណាមកវិញលឿនចឹងទេគួរតែនៅខឹងយូរជាងនេះ" មកពីបាត់ខឹងនឹងណាបានមកវិញ " Tae
" ចេះតែថាហើយ! មុននឹងមកវិញវៃខ្ញុំឡើងទ្រោមហើយ បានបាត់ខឹងនឹងនោះ..នៅនិយាយថាបើលោកប៉ានៅមិន ព្រមទទួលគេទៀតគេនឹងកាច់ករបំបាក់ហើយ " JK និយាយរៀបរាប់ចេញមកធ្វើឲ្យនាយតូចងាកទៅមើលទាំង ចងចិញ្ចើមចូលគ្នាហើយគេបាននិយាយតាំងពីកាលណា មកលោកអើយរឿងវៃនឹងពិតមែនតែរឿងដែលគេនិយាយ នោះដូចមិនបាននិយាយផង ។ រីឯលោកចននេះវិញឡើង រឹងខ្លួនគាត់ខ្លាចថាថេយ៍នឹងធ្វើមែនហើយJKក៏បានខលមក ប្រាប់គាត់មុនរួចហើយដែលបានគាត់រៀបឫកទទួលថេយ៍ យ៉ាងល្អបែបនេះនោះ ។
" តែពេលនេះប៉ាទទួលហើយ! ពួកកូនសមគ្នាសឹងអីនឹង " លោកចន ប្រញាប់តបវិញយ៉ាងលឿនមើលទៅដូចខ្លាចថេយ៍ដល់ហើយលោកប៉ា >< ថេយ៍ពេលលឺបែបនេះក៏ ញញឹមដាក់គាត់យ៉ាងស្រស់ ។
" ប៉ាទើបមើលឃើញថាសមហ៎? " Tae
" មែនហើយ! ទើបតែក្រឡែកឃើញថាសមគ្នា..ស្រលាញ់ គ្នាឲ្យច្រើនៗណាកូន " លោកចន ពេលនេះគាត់លែងបំបែកហើយព្រោះមើលទៅថេយ៍ក៏មិនអាក្រក់អីផងទើប គាត់ព្រមបើកចិត្តឲ្យទូលាយដើម្បីទទួលយកកូនប្រសារដ៏ សែនល្អមួយនេះ ។
#បន្ទប់គេង
បន្ទាប់ពីបាននិយាយគ្នាលេងចប់អស់ហើយថេយ៍និងJKបាន ឡើងមកសម្រាកម្ដងពួកគេធ្វើដំណើរមកវិញប្រើពេលយូរ ទើបហត់នឿយខ្លាំងបែបនេះត្រូវសម្រាកយកកម្លាំងខ្លះទើប បាន ។ នាយក្រាស់ប្រុងនឹងដាក់ខ្លួនគេងហើយតែថេយ៍ ហៅឃាត់គេមុនទើបនាយងាកមកសម្លឹងមុខតូចៗរបស់ថេយ៍វិញម្ដង...
YOU ARE READING
💕កូនប្រសារឆ្នើម💕 ( Completed ✔️ )
Acciónប្រលោមលោកប្រុសនិងប្រុស ដោយជាស្នេហាផ្ដើមចេញពីរឿងប្រឌិតថាពួកគេបានស្រលាញ់ពិតតែងដែលវាមិនមែនការពិតឡើយមកពីចង់គេចវេសពីការបង្ខំរបស់ឪពុក.... Jungkook Top / Taehyung btt Written by PICH 19.11.20