« ថ្នាំសម្រើប ! » លោកពូកាងលើកកញ្ចប់ម្សៅមួយកញ្ចប់មកបង្ហាញគ្នីគ្នារបស់ខ្លួន« គិតហើយថាគម្រោងនេះជោគជ័យ ? » ចោទសួរទៅរបុសម្នាក់នោះ គាត់មិនហ៊ាប្រាកដចិត្តទេថា គម្រោងដែលគាត់គិតទុកមុននេះវាជោគជ័យឬអត់នោះ តែមានតែវិធីមួយនេះទេដែលអាចចងជើង នាយកម្លោះ ចន ជុងហ្គុកបាន បើមិនអញ្ចឹងទេ នាយកម្លោះនឹងលក់ផ្សារ ទាំងមូលដែលជាប្រភពចំណូលសម្រាប់ចិញ្ចឹមគ្រួសាររបស់គាត់មួយនេះចោល ដល់ពេលនោះគ្រួសារបស់ពួកគាត់នឹងត្រូវរឹបអូសផ្ទះសម្បែងដោយសារជំពាក់បំណុលគេគ្មានប្រាក់សងមិនខាន ។
« តែក៏ត្រូវតែប្រថុយ »
« មានតែមួយកញ្ចប់ហ្នឹង ទេឬ ? » រាងចំណាស់ម្នាក់ក៏បន្តឡើងទាំងជ្រួញចញ្ចើម ចង់អោយគម្រោងផែនការជោគជ័យ តែបែរជាមានតែមួយកញ្ចប់ បែបនេះ វាជោគជ័យមិនរលូនទេ !
« មាន ! នេះ » គាត់ក៏លើកមួយកញ្ចប់ទៀត ចេញមក មិចនឹងអាចភ្លេចនោះលើកនេះផែនការរបស់គាត់ត្រូវវតែសម្រេចដាច់ខាត បើមិនចឹងជីវិតរបស់ពួកគាត់ និងគ្រួសារនឹងរស់នៅតែលតោលព្រោះគ្មានកន្លែងជ្រកកោនហើយ
« លោកពូ...... ! » នាយតូចដើរចូលទៅក្នុងផ្ទះ ស្រែកហៅម្ចាស់ផ្ទះខ្លាំងៗ ព្រោះមើលទៅផ្ទះដូចជាគ្មានមនុស្សនៅយ៉ាងអញ្ចឹង ថេយ៉ុងក៏ដើរចូលទៅខាងក្នុងផ្ទះបាយ ដោយសារតែស្រែកហៅដល់ថ្នាក់នេះ នៅតែគ្មានចម្លើយបកត្រឡប់មកវិញ ។
« នៅទីនេះសោះ ខ្ញុំស្រែកហៅឡើងចង់បែកពពុះមាត់ហើយ មិនតបសោះ ! » ក្រោយឃើញក្មេងម្នាក់នេះចូលមកដល់ គាត់ក៏ប្រញាប់លាក់ម្សៅទាំងពីរកញ្ចប់នោះទៅក្នុងហោប៉ៅយ៉ាងរហ័ស !
« លោកពូមានរឿងអីឬ ?? » នាយតូចចោទសួរទាំងឆ្ងល់ ក្រោយឃើញកាយវិការប្លែកៗរបស់ពួកគាត់ទាំងពីរ
« គ្ម-គ្មានអីទេ ! »
« មែនហើយគ្មានអីទេ » ថេយ៉ុងរាងចម្លែកចិត្តបន្តិច គេគ្រាន់តែសួរធម្មតាតើស៎ ចាំបាច់អីឆ្លើយរាងរដាក់រដុបយ៉ាងហ្នឹង ហើយនៅឆ្លើយទាំងពីរនាក់ទៀត ! នាយតូចមិនខ្វល់ រួចក៏សម្រេចពោលបន្ត ៖
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...