P 73: រៀបការថ្ងៃនេះ??

4.7K 298 13
                                    


បន្ទាប់ពីងូតទឹកសម្អាតកាយស្លៀកពាក់ហើយរួចរាល់ថេយ៉ុងក៏មកអង្គុយនៅសាឡុងរងចាំនាយបន្ត ត្របកភ្នែកចាប់ផ្ដើមទន់ទម្លាក់ចុះឡើងតិចៗ កែវភ្នែកខ្មៅក្រឹបសម្លឹងទៅមើលទ្វារសញ្ចឹងគិតតើពេលណាគេចូលមក ក្នុងចិត្តកំពុងតែខឹងលាយងក់ងរ

               ៚ ក្រាក ៚

សម្លេងរបើកទ្វារក៏ឮឡើង ថេយ៉ុងរហ័សស្ទុះរត់ទៅទម្រេតខ្លួនគេងដណ្ដប់ភួយសំងំជាបិទភ្នែកភ្លែត ។ ជុងហ្គុកដើរមកកាន់តែកៀកដើម្បីពិនិត្យមើលថាគេគេងលក់ហើយទើបក៏សម្រេចចិត្តដើរចូលបន្ទប់ទឹកសម្អាតកាយ ។

<< ឈូ...!!! >> សម្លេងបើកទឹកក៏ឮឡើង ថេយ៉ុងបើកភ្នែកឡើងព្រោះស្វាងអស់ងងុយតាំងពីទ្វារបន្ទប់របើកមកម្លេះ!!! គេនៅសំងំគេងតែបើកភ្នែករាងមួយសន្ទុះទើបជុងហ្គុកចេញមកវិញ ។

« អូនភ្ញាក់ហើយឬ?? » ជុងហ្គុកលោមុខទៅថើបថ្ពាល់គេ តែគេបែរងាកមុខទៅម្ខាងទៅវិញ ជុងហ្គុកស្រាប់តែចងចញ្ចើមមកម្តងទៀត មុននឹងដើរមកគេងក្បែរគេ ទាញគេអោយបែរមកខ្លួនវិញ ។

« ហឹស!! » គេបញ្ចេញសម្លេងងក់ងរមកបន្តិច ស្រវេស្រវ៉ាទាញភួយមកគ្របផុតក្បាល

« ថេយ៍អូនកើតអីឬ?? »

« ... » ស្ងាត់មិនឮប្រយោគតបត ជុងហ្គុកលូកដៃទាញភួយចេញពីខ្លួនគេ ទាញគេមកអោបក្នុងរង្វង់ដៃ តែទោះយ៉ាងណាគេនៅរក្សាភាពស្ងៀមស្ងាត់មិនសម្លឹងរកគេវិញដដែល ។

« កើតអីអញ្ចេះ?? »

« ហ្អឹម » ថេយ៉ុងមិនឆ្លើយតែក៏គេងបែរចេញពីនាយបិទភ្នែកសំងំគេងមិនខ្វល់ពីគេអីបន្តិច

« គេងក៏គេង » ដោយឃើញគេបិទភ្នែក ជុងហ្គុកក៏បន្លឺស្រដីមក សឹមអោនថើបសក់របស់គេបន្តិច ។

ជាច្រើនថ្ងៃកន្លងផុតទៅ ថេយ៉ុងមិនសូវជាបាននិយាយស្ដីជាមួយជុងហ្គុកច្រើនណាស់ណាទេ ជាហេតុធ្វើអោយគេឆ្ងល់ដូចជាប្រងើយៗយ៉ាងមិចមិនដឹងទេ ។

ជុងហ្គុកដើរចុះមកផឹកទឹកក៏ជួបនឹងរាងចំណាស់ដែលបម្រុងនឹងដើរចេញពីផ្ទះបាយល្មម ។

« ជុងមិនទាន់គេងទៀតឬ?? »

« បាទប៉ា ខ្ញុំទើបតែបង្ហើយការងារ ចង់ចុះមករកអីផឹកបន្តិចរួចចាំត្រឡប់ទៅបន្ទប់គេងវិញ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now