P 29: ស្មានតែលែងមកអោយយើងឃើញមុខហើយតើស៎

5.9K 432 8
                                    


ក្រុមហ៊ុនត្រកូល ចន///

នាយសង្ហារដើរចូលទៅក្នុងអគារក្រុមហ៊ុនដូចសព្វមួយដង ។

« លេខាចាង » ដើរមកដល់តុនាងលេខា នាយក៏ឈប់ដំណើរ មុនងាកទៅហៅសព្វនាមនាងបន្តិច

« ចាស៎ លោកអគ្គនាយក » នាងងើបឈរពីកៅអី អោនគំនាបនាយបន្តិច រួចតកឡើង

« យកកាហ្វេអោយខ្ញុំកែវ ក្នុងបន្ទប់អូហ្វីស »

« ចាស៎ »

« លោកអគ្គនាយកនេះជាឯកសារទំនិញ បាទ៎ »

« ទុកត្រង់នេះចុះ »

« បាទ៎ លោកអគ្គនាយក »

« លោកអគ្គនាយក នេះកាហ្វេ »

« អរគុណ » នាយតបឡើង លេខាចាងក្រោយឮពាក្យនាយពោលហើយខ្លួនក៏ញញឹមសមសួនបន្តិច សឹមដើរចេញពីបន្ទប់ទៅតុធ្វើការវិញ

« ជុងអត់ដេញនាងចេញទេឬ?? » ជូលីដែលដើរមកដល់ក៏តបឡើង ព្រោះឃើញលេខាចាងម្នាក់នោះ នៅអង្គុយធ្វើការជាធម្មតា

« សូមទោសផងអ្នកនាង អ្នកនាងមករកអ្នកណាទៀតហើយ??»

« នាងមិនឮយើងសួរទេហ្អេស មិចក៏ជុងមិនដេញនាងចេញ?? »

« លោកអគ្គនាយកដេញបុគ្គលិកណាម្នាក់ចេញ គឺមានហេតុផលច្បាស់លាស់ដូចជាធ្វើការងារអន់អ្វីបែបនេះ មិនមែនចេះតែចង់ដេញដោយមិនមានមូលហេតុទេ ចាស៎ » លេខាចាងតបឡើង នាងប្រាកដក្នុងចិត្តណាស់ ថ្ងៃណាមួយគេនឹងបានជួបនាងម្ដងទៀត ហើយឥឡូវក៏ជួបមែន ថែមទាំងមករករឿងដដែលនេះទៀត នេះ មិនចេះហត់ទេឬយ៉ាងមិច??

« អត់មូលហេតុឬ?? នាងចង់ថាយើងអត់ហេតុផលហ្អេស??! បាន ចាំយើងនិយាយហេតុផលអោយនាងស្ដាប់ចុះ គឺនាងនិយាយសម្ដីសម្ដៅមិនស្គាល់ទាប ខ្ពស់ មិនគោរព ប្រហើន ហើយនៅលួចជេរយើងដោយប្រយោលទៀត ហេតុផលប៉ុណ្នេះហើយ ,ល្មមដេញចេញបានហើយនៅ?? »

« តែនេះជាក្រុមហ៊ុនរបស់លោកអគ្គនាយក មិនមែនជាក្រុមហ៊ុនរបស់អ្នកនាងទេ ចាស៎ , គាត់ចង់បណ្ដេញអ្នកណាជារឿងរបស់គាត់ មិនមែនជារឿងរបស់អ្នកនាងទេ សូមជ្រាប៎ »

« អ្ហាយ.......!! »

« អ្នកនាងសូមមេត្តារក្សាភាពស្ងៀមស្ងាត់ ព្រោះលោកអគ្គនាយកគាត់មិនចូលចិត្តសម្លេងឡូឡាទេ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now