ពន្លឺព្រះអាទិត្យបន្តរះបណ្ដែតលើអាកាសហើយក៏ចុះអស្ដង្គត ព្រមជំនួសមកវិញដោយពន្លឺស្រទន់របស់ដួងព្រះចន្ទដ៏សែនមូលក្រឡង់ ។ ពេលវេលាចេះតែបន្តដើរពីមួយម៉ោងទៅម៉ោងពីមួយថ្ងៃទៅមួយថ្ងៃ កន្លងផុតទៅអស់រយៈពេលពីរបីថ្ងៃ គ្មាននរណាមករំខាន គ្មាននាយគ្មាននាងមកម្ដងទៀតទេ ។ថេយ៉ុងអង្គុយក្នុងបន្ទប់នៃចុងគ្រែទាំងទឹកមុខសោកសៅធ្មឹងៗ ។ ប្រាកដហើយ ក្រែងគេចង់អោយនាយមិនមករកឬ ពេលនេះវាពិតហើយ!!! នាយលែងមករំខានប្រសាទខ្លួនទៀតហើយ គេគួរតែសប្បាយចិត្ត តែនេះអត់ទេគេនៅតែដដែល ម្ងៃៗសំងំស្ងៀមស្ងាត់នៅតែបន្ទប់ បិទភ្នែកគេងលង់លក់រហូតហើយបន់តែអោយដល់ថ្ងៃចាកចេញឆាប់ៗ ។
« ថេយ៍ រួចរាល់ហើយឬ?? » ជេហីបើកទ្វារអើតមកនិយាយជាមួយអ្នកជាម្ចាស់បន្ទប់ ថេយ៉ុងងក់ក្បាលតិចៗងើបដើរសម្ដៅទៅរកអ្នកជាបង ។
« ដល់ពេលហើយមែនទេ?? » ជេហីងក់ក្បាលបញ្ជាក់តិចៗ ថេយ៉ុងក៏ញញឹម រួចពួកគេក៏នាំគ្នាដើរចុះមកខាងក្រោម
« ទៅនៅទីនោះត្រូវមើលថែគ្នាផងឮទេ?? » លោកស្រីគីមលើកដៃអង្អែលក្បាលកូនប្អូនតិចៗ ថេយ៉ុងក៏ញញឹមត្រដាងដៃអោបអ្នកជាម្ដាយ
« កូនប្រាកដជានឹកអ្នកម៉ាក់ហើយ ,សូមទោសដែលមិនអាចនៅជាមួយអ្នកម៉ាក់បាន »
« អ្នកម៉ាក់ថែខ្លួនផង » ជេហីនិយាយឡើង
« ចាស៎ម៉ាក់ដឹងហើយ ពួកកូនកុំបារម្ភអី ម៉ាក់អាចនៅបាន ពួកកូនទៅបិញទេដែលគួរតែបារម្ភពីសុវត្ថិភាពខ្លួនឯង ជាពិសេសថេយ៍ »
« ម៉ាក់ទុកចិត្តចោះ ខ្ញុំនឹងមើលថែខ្លួនអោយល្អ មិនអោយអ្នកម៉ាក់បារម្ភទៀតទេ »
« អឹម ម៉ាក់ជឿជាក់លើថេយ៍ម្ដងចុះ » លោកស្រីគីមលើកដៃច្បិចចុងច្រមុះថេយ៉ុងបន្តិច គាត់បារម្ភពីគេណាស់ព្រោះគេនៅខ្ចីជាងជេហីមិនសូវដឹងខុសដឹងត្រូវអ្វីប៉ុន្មានទេ
« ជិតដល់ម៉ោងហើយ ពួកកូនទៅៗប្រយ័ត្នមិនទាន់ »
« បាទ៎ កូនលាអ្នកម៉ាក់ហើយ »
« អឹម »
[ SKIP ]
[ មន្ទីរពេទ្យ ]
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...