បន្ទាប់ពីជញ្ជូនឥវ៉ាន់ថេយ៉ុងចូលក្នុងបន្ទប់នាយចៅហ្វាយសង្ហាររួចហើយ មីនអាក៏តបទៅថេយ៉ុង« អ្នកប្រុសថេយ៍អោយខ្ញុំជួយរៀបទេ?? » ដោយសារតែមើលទៅឥវ៉ាន់ហាក់ដូចជាច្រើន ទើបនាងក៏ចង់ជួយរៀបវាបន្តអោយឆាប់រួច
« មិនអីទេបងស្រី ខ្ញុំអាចរៀបបាន » មីនអាក៏ញញឹមដាក់ថេយ៉ុង សង្កឹតកាយវិកា សម្ដីទន់ភ្លន់ គេមិនចេះប្រកាន់ខ្លួននោះទេ ទោះបីនាងជាអ្នកបម្រើតែគេក៏ហៅនាងជាបងស្រី ចឹងហើយទើបបានជាលោកស្រីចូលចិត្តស្រលាញ់គេយ៉ាងនេះ
« ចាស៎ អ៊ីចឹងខ្ញុំសុំចុះទៅខាងក្រោមវិញហើយ » មីនអាថាហើយក៏ដើរចាកចេញពីបន្ទប់បាត់ ថេយ៉ុងស៊កដៃយកឥវ៉ាន់របស់ខ្លួនទៅអោយរៀបរយ តែក៏នឹកឃើញថា ចុះខោអាវគេត្រូវទុកក្នុងទូរជាមួយនាយកម្លោះឬ?? គិតដល់ត្រឹមនេះថេយ៉ុងរាងស្ទាក់ស្ទើរបន្តិច តែក៏សម្រេចចិត្តមិនទាន់យកខោអាវខ្លួនចេញមកដែរ
ជុងហ្គុកបន្ទាប់ពីបញ្ចប់ការងារខ្លួនហើយ នាយក៏ដើរទៅបន្ទប់របស់ខ្លួន ។ ទ្វារក៏របើកឡើងយឺតៗដោយស្នាដៃនាយសង្ហារ ព្រោះគិតថាថេយ៉ុងអាចនឹងកំពុងតែគេងលក់ ជុងហ្គុកងាកទៅបិទទ្វារវិញមុននឹងងាកក្រសែរភ្នែករេរកថេយ៉ុង តែក៏មិនឃើញគេ តាមពិតគេកំពុងតែអង្គុយសម្លឹងមើលទូរទស្សន៍រកចាំនាយសោះ
« យប់ហើយ មិចមិនគេង?? » ជុងហ្គុកសួរទាំងមានចម្ងល់នឹងបារម្ភ យប់ថ្មើរនេះហើយគេមិនទាន់គេងលក់ បើតែយ៉ាងៗនេះ គេងមិនគ្រប់គ្រាន់ទេ
« គឺខ្ញុំរងចាំលោកហ្នឹងហើយ » ថេយ៉ុងក្រោយឮនាយសង្ហារសួរខ្លួន គេក៏ចុចបិទទូរទស្សន៍ មុននឹងឈរអស់កម្ពស់ត្រឹមស្មានាយ ពោលឡើង
« ឯងចាំខ្ញុំធ្វើអី?? » ជុងហ្គុក
« អឺ..... មកពីខ្ញុំមិនហ៊ានគេងលើគ្រែរបស់លោក » ថេយ៉ុងតបទៅទាំងអេះអុញ មានអារម្មណ៍ថារអៀសចិត្ត គេមិនហ៊ានគេងទេព្រោះអីគេមិនមែនជាម្ចាស់បន្ទប់នេះឯណា៎ ចុះបើគេគេងនៅលើគ្រែគេ ចុះនាយគេងនៅកន្លែណាទៅ
« មិនអីទេ ឯងគេងទៅលើគ្រែខ្ញុំទៅ »
« រួចចុះលោក?? » ថេយ៉ុងសួរទាំងឆ្ងល់ ! ចុះបើគេអោយខ្លួនគេងលើគ្រែនោះ ចុះគេ?? បើគេប្រាប់ថាគេងបន្ទប់ជាមួយគ្នាមិនចឹង ឬ គេងគ្រែតែមួយ?? គិតដល់ត្រឹមនេះថេយ៉ុងរាងភ័យបន្តិច តែគេក៏មិនទាន់ប្រាកដចិត្តដែរ
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...