ប្រមាណជាប៉ុន្មាននាទីកន្លងផុតទៅ ជេហីក៏បណ្ដើរអាល្អិតទាំងពីរឆ្លងថ្នល់ទៅគែមម្ខាងទៀត ។« ខំរៀន ស្ដាប់បង្គាប់គ្រូដឹងហើយនៅ ថេវ៉ុន ជីហូ »
« បាទ៎ / បាទ៎ »
« ហាមឆ្លងផ្លូវផ្ដេសផ្ដាសទៀត ចាំអ្នកមីងមកទទួលសិន សឹមមក »
« បាទ៎!!! »
« អញ្ចឹងទៅខាងក្នុងវិញចុះ »
« បាទ តោះជីហូ!!! »
« ជម្រាបលា បាទ៎ » ជីហូតបឡើង ជេហីក៏ញញឹមលើកដៃអង្អែលស្មាអាល្អិតថើរៗ ។ ថេវ៉ុននឹងជីហូក៏នាំគ្នាដើរចូលទៅក្នុងរបងសាលាមុននឹងបំបែកផ្លូវគ្នាទៅថ្នាក់រៀងៗខ្លួន ដោយអាល្អិតជីហូនៅថ្នាក់ជាប់នឹងអាល្អិតថេវ៉ុន ។ បន្ទាប់មកកាយក្រមុំក៏ដើរត្រឡប់ទៅហាងរបស់ខ្លួនវិញ ។
« ហើយៗ លោកអគ្គនាយក » ថេយ៉ុងទម្លាក់ឯកសារលើតុនាយសង្ហារ គេក៏យកវាមកត្រួតពិនិត្យមួយៗរហូតដល់អស់ ឯថេយ៉ុងដែលឈររងចាំវិញមិនដឹងយ៉ាងមិចយ៉ាម៉ាទេ ក្នុងចិត្តក៏លួចភ័យផងដែរព្រោះតែវាជាការងារដំបូង មិនដឹងថានាយទទួលយកបានឬអត់ទេ ។
« មិនមានបញ្ហាអ្វីទេ លោកអគ្គនាយក៎?? »
« មាន »
« អ៊ីចឹង ចាំខ្ញុំយកវាទៅពិនិត្យមើលម្ដងទៀត »
« មិនមែនមួយនេះ »
« អញ្ចឹងមួយណាទៅ?? »
« រឿងឯង »
« រឿងខ្ញុំ?? » ថេយ៉ុងបន្ថែមឡើង រឿងគេយ៉ាងមិច មានបញ្ហាអីឬ??
« ធ្វើ Assignment មួយអោយខ្ញុំ »
« ពីអ្វីទៅ?? »
« ពីឯង , ខ្ញុំចង់ដឹងថាពេលឯងនៅទីនោះធ្វើអីខ្លះរយៈពេល4ឆ្នាំកន្លងមកនេះ »
« ចុះក្រែងខ្ញុំប្រាប់ហើយតើស៎ ថាខ្ញុំទៅរៀន »
« យកអាលម្អិត ក្រៅពីរៀន ធ្វើអីខ្លះ មានអ្នកណារំខាន តាមសុំស្រលាញ់ មកចែចង់ រៀបរាប់កុំអោយចន្លោះមួយថ្ងៃ ឯងភ្ញាក់ពីគេងម៉ោងប៉ុន្មាន ចូលបន្ទប់ទឹក , ញុំាបាយ , ទៅរៀនធ្វើអីពេលចេញលេង ព្រឹត្តិការណ៍ទាំងប៉ុន្មានត្រូវរៀបរាប់ទាំងអស់មិនអោយខ្វះចន្លោះ ហើយនៅមួយទៀត មួយអាទិត្យដែលឯងនៅទីនេះ » ថេយ៉ុងស្ដាប់សឹងមិនទាំងព្រួសខ្យល់ដង្ហើមចេញមក គេខំឈរស្ងៀមធ្មឹងធ្មាតចាំនាយអោយនិយាយអោយចប់
ESTÁS LEYENDO
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanficស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...