P 11: ព្រោះតែកូន!!!

7.3K 494 3
                                    


ថេយ៉ុងបើកភ្នែកយឺតៗ មុននឹងលើកដៃម្ខាងយកមកបាំងភ្នែកដើម្បីបញ្ចៀសពន្លឺព្រះអាទិត្យដែលបានចាំងចូលមកតាមកញ្ចក់បង្អួច មុននឹងទម្លាក់ជើងស្រឡូនទាំងគូទៅនឹងឥដ្ឋរួចដើរសម្ដៅទៅបន្ទប់ទឹក ។

បន្តិចក្រោយមកថេយ៉ុងក៏ចុះមកសាលខាងក្រោមតម្រង់ទៅរកតុអាហារ ។ បន្ទាប់ពីស្រុះស្រូបអាហាររួចហើយ ជុងហ្គុកក៏តបឡើង៖

« ថ្ងៃនេះ ខ្ញុំនឹងនាំឯងទៅពេទ្យ » ជុងហ្គុកតបទៅថេយ៉ុង.ព្រោះតាំងពីនាយនាំថេយ៉ុងមកនៅទីនេះ គេមិនដែលបាននិយាយជាមួយថេយ៉ុងបានយូរម្ដងណាឡើយ ហើយឥឡូវដោយសារតែពួកគេចុះអេតាសុីវិលហើយរួចមក អាចថាពេលនេះជាប្ដីប្រពន្ធនឹងគ្នាហើយ ចឹងគេត្រូវបំពេញតួនាទីជាស្វាមីនឹងជាឪពុកក្មេងក្នុងផ្ទៃគេហើយ ។

« បាទ៎ »ថេយ៉ុងឆ្លើយយល់ស្រប ព្រោះថាគេក៏ចង់ទៅពេទ្យដែរ ដោយសំអាងថាអ្នកដែលមានពោះមានពង់ គេត្រូវតែទៅពេទ្យពិនិត្យអោយបានញឹកញាប់តាមវេជ្ជបញ្ជាក់របស់គ្រូពេទ្យ ។

[ S K I P : មន្ទីរពេទ្យ ]

  បន្ទាប់ពីពិនិត្យសុខភាពថេយ៉ុងនិងក្មេងក្នុងផ្ទៃគេរួចមក អ្នកគ្រូពេទ្យក៏ដើរចូលទៅក្នុងបន្ទប់ដែលមានថេយ៉ុងនិងជុងហ្គុកនៅខាងក្នុង ។ អ្នកគ្រូពេទ្យក៏ទាញកៅអីមកអង្គុយទល់មុខពួកគេទាំងពីរនាក់ទាំងញញឹម

« កូនក្នុងផ្ទៃមានសុខភាពល្អណាស់ មិនគួរអោយបារម្ភទេ » ថេយ៉ុងក៏ងាកមកញញឹមស្រស់ដាក់នាយសង្ហារបន្តិច ក្រោយដឹងថាក្មេងនៅក្នុងផ្ទៃមានសុខភាពល្អ គេពិតជាសប្បាយចិត្តណាស់

« ថ្ងៃនេះលោកប៉ាក៏មកដែរ អ៊ីចឹងហើយខ្ញុំចង់អោយលោកប៉ាស្ដាប់ការណែនាំរបស់គ្រូពេទ្យក្នុងការមើលថែអ្នកម៉ាក់អោយបានដិតដល់ ព្រោះនេះជាតួនាទីរបស់លោកប៉ា » ថេយ៉ុងរាងអៀនបន្តិច ក្រោយអ្នកគ្រូពេទ្យហៅគេសព្វនាមគេថាអ្នកម៉ាក់ គេមិនមែនជាស្រីឯណាមិចក៏ហៅបែបនេះ!!

« បាទ៎ » ជុងហ្គុកតបទៅកាន់អ្នកគ្រូពេទ្យវិញទាំងញញឹមបញ្ជាក់បានថាគេត្រៀមខ្លួនបំពេញតួនាទីជាឪពុកក្មេងនេះរួចរាល់ហើយ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now