គាត់ដាក់ថាសស្រា ទៅលើតុចំពីមុខនាយតូច ជេហីស៊កដៃទៅយកស្រាដែលមានម៉្សៅនោះបម្រុងនឹងផឹកទៅហើយ តែក៏ត្រូវនាយតូចឃាត់ទាន់« អ្ហេៗ!! មួយនេះរបស់ខ្ញុំទេបងស្រី » ថេយ៉ុងស៊កដៃយកកែវពីអ្នកជាបងយក មកផឹកក្អឹកៗដាច់អស់គ្មានសល់ព្រោះវាជាស្រាក្រឡុក មិនអីទេ ។ ឃើញបែបនេះឡើងស្រឡាំងកាំង ព្រោះមុខសញ្ញារបស់គាត់គឺជេហីទេ តែឥឡូវបែរជាថេយ៉ុងទៅវិញ វាខុសពីការរំពឹងទុកទៅហើយ ។
ចំណែកឯជេហីឃើញបែបនេះក៏មិនមាត់ ហើយក៏ស៊កដៃទៅកាន់កែវផ្សេងមកផឹក។
« ថេយ៉ុងផឹកបាត់ហើយ »
« ធ្វើយ៉ាងមិចទៅចឹង ខុសផែនការហើយ ?? »
« មានតែតាមនេះទេ ទោះបីខុសគោលដៅបន្តិចតែក៏ត្រូវតែប្រថុយ »
« ... »
« យកស្រាបញ្ច្រកជេហីអោយស្រវឹងទៅ »
« អឹម » គាត់ក៏ចាប់ផ្ដើមក្រឡុកស្រាខ្លាំងៗដាក់បញ្ចូលគ្នា ដើម្បីអោយនាងក្រមុំផឹកម្ដងទៀត ។
នាងក៏លើកវាយកផឹកមែនព្រោះគេមិនចង់អោយថេយ៍ផឹកវាដោយសារវាធុំក្លិនវាដូចជាខ្លាំងពេក ។ ក្រោយពីផឹកហើយមុខនាងក៏ប្រែជាក្រហមដូចរងើកភ្លើង ភ្នែកក៏ប្រែជាបិទម្ដងបន្តិចៗ ខ្លួនលែងមានអារម្មណ៍ដឹងថាអ្វីជាអ្វីទៀតហើយ ទើបបន្តិចក្រោយមកនាងក៏លង់លក់ដោយសារជាតិស្រានោះទៅ ។
« បងស្រី.... ស្រវឹង! អ្អឹក......!! » ថេយ៉ុងចង្អុលទៅអ្នកជាបងស្រី ក្រោយមិនបានការឆ្លើយតប ទើបគេក៏ស៊កដៃអង្រួនខ្លួនប្រាណនាងតិចៗ ។
« បង... ស្រី...ក្រោក... ឡើង » ថេយ៉ុងនៅតែបន្តហៅអ្នកជាបងអោយភ្ញាក់ តែគ្មានប្រយោជន៍ទេ តែនាងភ្ញាក់បានយ៉ាងមិច បើត្រូវស្រាខ្លាំងទៅហើយ។
« ពូ....នាំ....ខ្ញុំទៅណា??? »
« នាំទៅបន្ទប់គេង ឯងស្រវឹងហើយ »
« អ្ហឹម!កុំភ្លេចនាំបងខ្ញុំទៅផង..... » ថេយ៉ុង
« ពូដឹងហើយ » គាត់ថាហើយក៏គ្រាហ៍គេទៅខាងលើបាត់ បន្តិចក្រោយមកគាត់ក៏ចុះមកវិញដើម្បីនាំនាងបងទៅបន្ទប់មួយផ្សេងទៀត ព្រោះនេះជាការសុំរបស់ថេយ៉ុង។
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...