« មិនអីទេ យើងទៅផ្ទះវិញទៅ , ចេនទៅផ្ទះវិញ »« បាទ!!! »
នៅក្នុងភូមិគ្រឹះមានតែជុងហ្គុកនឹងថេវ៉ុនប៉ុណ្នោះ ។ ជុងហ្គុកចញ្ចឹមអាល្អិតទម្រាំតែធំប៉ុន្នេះគេក៏លំបាកមិនធម្មតាដែរព្រោះគេជាក្មេងរពឹលក្បាលខូចកាន់តែហាមកាន់តែលួចពូកែខាងងង៉ក់ តែនាយក៏សប្បាយចិត្តនៅពេលដែលឃើញស្នាមញញឹមរបស់អាល្អិតនេះម្ដងៗ ។
« មិនគេងទៀតហើយ?? »
« ហុីៗ...!!! » អាល្អិតងើយមុខសើចៗញឹមៗ នាយក៏អាចទាញដឹងបានដែរថាអាល្អិតម្នាក់នេះច្បាស់ជាមកសុំគេងជាមួយទៀតមិនខាន ។
« ប៉ាកំពុងតែធ្វើការ ថេវ៉ុនគេងមុនទៅ » អាល្អិតក្រវីក្បាលតិចៗ
« ថេវ៉ុនចាំលោកប៉ានៅសាឡុងហើយ បាទ៎ » អាល្អិតថាហើយក៏ដើរទៅអង្គុយលើសាឡុងកាន់មកទូរស័ព្ទមកមើលរហូតទាល់តែងក់ងងុយគេងលង់លក់ទូរស័ព្ទធ្លាក់ចេញពីដៃ ជុងហ្គុកឃើញបែបនេះក៏ពរអាល្អិតចេញពីសាឡុងទៅបន្ទប់របស់គេវិញរួចក៏ត្រឡប់មកធ្វើការរបស់ខ្លួនបន្តព្រោះមួយរយៈនេះនាយបានអនុញ្ញាតិអោយលេខាចាងបានសម្រាកចំនួនបីខែមុនពេលដែលនាងត្រូវសម្រាលកូន ហើយម្យ៉ាងទៀតមកពីនាយរើសលេខាមិនត្រូវចិត្តដោយហេតុថាម្នាក់ៗសុទ្ធតែគ្មានបទពិសោធន៍ ធ្វើការអោយនាយមិនបានល្អទើបគេប្ដូរអោយពួកនាងធ្វើទៅផ្នែកផ្សេង ។
បន្ទាប់ពីចប់យប់នេះទៅថ្ងៃថ្មីក៏ចូលមកដល់ ដូចដែលកាលសន្យារបស់នាយសង្ហារ ជុងហ្គុកក៏នាំថេវ៉ុនដើរលេងពេញមួយថ្ងៃសម្របតាមអាល្អិតគ្រប់រឿង តែកន្លែងដែលពួកគេមកទាំងអស់នេះសុទ្ធតែគេធ្លាប់នាំថេយ៉ុងមកដូចគ្នា ចឹងហើយវាកាន់តែធ្វើអោយនាយរលឹកដល់គេជាខ្លាំង
« ប៉ាមើលអីឬ?? » ដោយឃើញនាយនៅឈរធ្មឹងថេវ៉ុនក៏អង្រួនដៃនាយតិចៗ
« មិនមានទេ ថេវ៉ុនចង់ជិះកន្ត្រក់វិលទេ?? »
« អឹម... ចង់ៗ!!! »
« អឹមចឹងតោះទៅ » នាយក៏នាំគេឡើងជិះកន្ត្រកជាមួយ ថេវ៉ុនបែរជាសើចសប្បាយមិនខ្លាចខ្ពស់អីបន្តិច ជុងហ្គុកក៏ញញឹមព្រោះកូនម្នាក់នេះដូចគេខ្លាំងទាំងអត្តចរិក ការនិយាយស្ដី មុខមាត់ ពណ៌សម្បុរ សឹងតែថាគ្មានកន្លែងណាខុស
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...