បន្ទាប់ពីញុំាអាហារពេលព្រឹករួចហើយ ជុងហ្គុកក៏ទៅធ្វើការតាមធម្មតា ។ លោកស្រីចន ក៏នាំអនាគតកូនប្រសាររបស់គាត់ទៅខាងក្រៅ ព្រោះគាត់ទើបមកដល់មិនបានប៉ុន្មានថ្ងៃទេ ទើបចង់ទៅលេងមិត្តចាស់ដែលបានណាត់និយាយគ្នាលេង។« តើអ្នកបង មកនៅទីនេះប៉ុន្មានថ្ងៃ ទើបត្រឡប់ទៅវិញ ?? »
« ប្រហែលជាមួយអាទិត្យទៀត ទើបត្រឡប់ទៅវិញ » លោកស្រី ចនតបទៅទាំងរីករាយ ការពិតគាត់មិនសូវជាចង់ត្រឡប់មកទីនេះប៉ុន្មានទេ បើគាត់មកហើយក៏ទៅវិញ យូរបំផុតនៅបានបីថ្ងៃ តែដោយសារតែថេយ៉ុងទើបគាត់ព្រមនៅទីនេះយូរបន្តិច
« មិចក៏នៅយូរយ៉ាងនេះ ក្រែងរាល់ដងអ្នកបងមកតែមួយភ្លែតៗនោះអី?? »
« អរ៎! ដោយសាតែខ្ញុំចង់នៅលេងជាមួយអនាគតកូនប្រសារនោះអី... »
« នេះឬអនាគតកូនប្រសារអ្នកបង?? » លោកស្រី ចាងចោទសំនួរឡើង
« ចាស៎... »
« ស្រស់ស្អាត.. នេះ ជុងហ្គុកពិតជាសំណាងណាស់! ខ្ញុំជួយអបអរអ្នកបងផង »
« ចាស៎ អរគុណ »
ជាងកន្លះម៉ោងក្រោយមកពួកគាត់ក៏បំបែកផ្លូវគ្នារាងៗខ្លួន មើលទៅពួកគាត់ចូលចិត្តថេយ៉ុងណាស់ ថែមទាំងផ្ដាំប្រាប់លោកស្រី ចន នាំកូនប្រសារម្នាក់នេះមកទៀតផង ។
[ មណ្ឌលកុមារកំព្រា ]
លោកស្រីចនបាននាំនាយតូចថេយ៉ុងមកលេងទីនេះ ក្នុងមួយឆ្នាំៗគាត់តែងតែផ្ដល់ជំនួយឧបត្ថម្ភដល់មណ្ឌលនេះមិនដែលខកខានឡើយ ក្មេងៗនៅទីនេះត្រូវឪពុកម្ដាយបោះបង់ចោលតាំងតែនៅជាកូនង៉ាមកម្លេះ!!គាត់ពិតជាអាណិតស្រលាញ់ពួកគេខ្លាំងណាស់!!ហើយម្យ៉ាងកាលដែលគាត់ត្រឡប់មកទីនេះ គាត់គ្រាន់តែចង់មកលេងមិត្តភក្តិ នឹងមកមើលពួកក្មេងៗនៅក្នុងមណ្ឌលនេះតែប៉ុណ្នោះ ។
« ក្មេងៗចង់ញុំានំទេ?? » លោកស្រីចន តបទាំងញញឹម ទៅកាន់ពួកគេ ។ពួកក្មេងៗក្រោយពេលបានឮសម្លេងគាត់ក៏ងាកមកព្រមទាំងញញឹមសប្បាយចិត្ត ក្រោយឃើញលោកយាយចិត្តល្អមកដល់ ។ ក្មេងប្រុសតូចម្នាក់ៗដែលមានអាយុប្រហែលប្រាំឆ្នាំបានរត់មកអោបជើង រួចងើយមុខឡើងស្ញេញបញ្ចេញធ្មេញទន្សាយមកកាន់គាត់ ! ឃើញដូចនេះថេយ៉ុងក៏ធ្លោយមាត់ញញឹមឡើង លោកស្រី ចន បន្ទន់ជង្គង់បន្តិច រួចពោលឡើង ៖
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...