អឹម~អ៊ួក~អ៊ួកៗៗៗសម្លេងក្អួតចង្អោររបស់ជូលីបានលាន់ចេញពីបន្ទប់នាងឮដល់មនុស្សខាងក្រៅបន្ទប់ ។
៚ ក្រាក ៚
« អ្នកនាងៗ!! អ្នកនាងយ៉ាងមិចហើយ?? »
~អ៊ួកៗៗៗ~ហ្អឹម~
« អ្នកនាងមិនស្រួលឬ?? ចាំខ្ញុំប្រាប់លោកម្ចាស់អោយហៅគ្រូពេទ្យមកពិនិត្យសុខភាពអ្នកនាង »
« ខ្ញុំមិនអីទេ នាងចេញទៅវិញទៅ »
« ជូលីកើតអីកូន?? » លោកម្ចាស់ដើរចូលមកបន្ទាប់ពីបានដឹងដំណឹងពីមនុស្សជំនិតរបស់គាត់ដែលឈរយាមបន្ទប់របស់ជូលីកុំអោយនាងចេញ ជូលីក្រវីក្បាលតិចៗហាក់គ្មានកម្លាំង ។
[ SKIP ]
« ប្រាប់ប៉ាមក អ្នកណាជាឪពុកក្មេងក្នុងពោះឯង »
« ប៉ា »
« ជាជុងហ្គុកមែនទេ ប៉ានឹងទៅសម្លាប់វា »
« បងចិត្តត្រជាក់សិនទៅ »
« បងមិនត្រជាក់ជាមួយទេ អូនក៏ឃើញថាកូនស្រីរបស់អូនកុហកទាំងបង មិនមែននៅមើលថែមិត្តភក្ដិដែលឈឺ តែបែរជាទៅនៅជាមួយមនុស្សដែលបងមិនពេញចិត្ត រហូតដល់មានផ្ទៃពោះ ហើយមិនព្រមទទួលស្គាល់ក៏ខលហៅយើងអោយទៅយកឯងវិញត្រូវទេ?? »
———————
« .... » ថេយ៉ុងប្រែជាស្ងៀមស្ងាត់ មែនហើយគេពិតជាជឿនាងពិតមែន មនុស្សជាសង្សារនឹងគ្នារឿងអីដែលថាគេមិនជឿពាក្យគ្រប់ម៉ាត់ដែលគេនិយាយនោះ ។ ជុងហ្គុកលើកដៃអង្អែលអោបក្រសោបថេយ៉ុង ញញឹមឡើង« សូមទោស »
« ហេតុអីសូមទោសបង?? »
« មានអារម្មណ៍ថាខុស »
« ពិតមែនហើយអូនខុស ខុសធ្ងន់ណាស់ ដែលមិនចាំការបកស្រាយរបស់បង ហើយហ៊ានចាកចោលបងនិងកូនទៀត , អូនគិតថាសូមទោសតែមួយម៉ាត់នេះចប់រឿងឬ?? »
« ចុះ អូនមិនដឹងធ្វើយ៉ាងមិច ចេះតែសូមទោសមួយមុខ » តែធ្វើខុសគេសូមទោសហើយ ហើយពាក្យសូមទោសមួយនេះគេតែងតែយកវាមកតប.តសុំឱកាសពីអ្នកដែលគេបានធ្វើខុសជានិច្ច ។
« បងនិងជូលី គ្មានកូនជាមួយគ្នាទេ ហើយណាមួយបងនិងនាងបានបែកគ្នាតាំងពីថ្ងៃនោះមកម្លេះ »
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...