ពេលត្រឡប់មកដល់ផ្ទះវិញ ថេយ៉ុងក៏ដើរឡើងទៅបន្ទប់ទាំងអារម្មណ៍មិននៅក្នុងខ្លួន ឡើងជណ្ដើរមិនចង់ទាំងរួចផង ឃើញប្អូនក្នុងសភាពបែបនេះ ជេហីក៏ពិបាកចិត្តដែរ ។[ ក្រាក ]
« ប្រាប់បងមក ឪពុកក្មេងនេះ គេជាអ្នកណា?? » ជេហីដើរមកអង្គុយលើពូកក្បែរអ្នកជាប្អូនមុននឹងចោទសួរទៅគេ
« ខ្ញុំមិនដឹងទេ បងស្រី!! » ថេយ៉ុងពោលទៅទាំងមុខស្រពោន មិនមែនគេមិនស្គាល់ទេតែគ្រាន់តែគេកុហក កាលយប់នោះវាគ្រាន់តែជារឿងចៃដន្យការជ្រុលជ្រួសមួយពេលប៉ុណ្នោះ ដូច្នេះគេមិនចង់អោយនាយម្នាក់នោះមកដឹងឮរឿងរបស់គេទេ
« ឯងកំពុងកុហកបងហើយ!! » ជេហីតបឡើងទាំងមិនជឿថេយ៉ុង នៅជាមួយគ្នាមួយយប់បើមិនដឹងថាគេជាអ្នកណា ឈ្មោះអ្វី ហោចណាស់ក៏បានឃើញមុខគេដែរ
« ខ្ញុំអត់ដឹង អត់ស្គាល់គេទេ ហឹម.... »ថេយ៉ុងក្រវីក្បាលអោយតតាត់ ព្រមទាំងយំ ជេហីឃើញបែបនេះ ក៏មិនហ៊ានបង្ខំសួរអ្វីទៀតដែរ មានតែអោបលួងលោមគេប៉ុណ្នោះ
ថេយ៉ុងអង្គុយត្របោសក្បាលជង្គង់សម្លឹងមើលទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវទាំងមិនមាត់ក. ហាក់ដូចជាមានកង្វល់អ្វីម៉្យាង នាងបងក៏ដើរទៅស៊កដៃយកតេឡេចុចបិទទូរទស្សន៍
« ញុំាបាយ » ជេហី
« ... » ថេយ៉ុងក៏ក្រវីក្បាលរួចស៊កដៃបើកទូរទស្សន៍វិញ
« មិនចង់ញុំាក៏ត្រូវតែញុំា ថេយ៍មិនមែនខ្លួនមួយទេ » នាងនិយាយរឿងនេះឡើងម្ដងទៀត ធ្វើអោយអ្នកដែលកំពុងអង្គុយស្ទើរតែយំម្ដងៗទៅហើយ ។ ថេយ៉ុងទម្លាក់ជើងស្រឡូនទាំងពីរចុះបន្តិច រួចដើរសម្ដៅទៅផ្ទះបាយ ទោះគេមិនចង់ញុំាយ៉ាងក៏ត្រូវតែញុំាដែរដើម្បីក្មេងក្នុងតូចដែលកំពុងតែចាប់កំណើតក្នុងផ្ទៃគេ
ស្របពេលនោះដែរលោកស្រីគីមក៏ដើរចូលមក ដោយសារតែហាងមានអ្នកមើលការខុសត្រូវទើបគាត់ចង់មកមើលពួកគេបន្តិច ។ ថេយ៉ុងក្រោយឃើញអ្នកជាម្ដាយចូលមក គេក៏នឹកឃើញភ្លាម ! ចុះបើគាត់ដឹងរឿងនោះតើរឿងហ្នឹងទៅជាយ៉ាងណា ?? គេមិនអាចលាក់បាំងរឿងនេះជិតរហូតនោះទេ ថ្ងៃណាមួយវានឹងបញ្ចេញអាការអោយគាត់សង្ស័យ ហើយម៉្យាងពោះនឹងកាន់តែធំទៅៗពីមួយខែទៅមួយខែមិនខាន ។
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...