« ថេយ៍រួចរាល់ហើយនៅ?? »« រួចរាល់ហើយ » ថេយ៉ុងក៏ដើរចេញមក
« អឹម ចឹងតោះទៅ »
៚ ភូមិគ្រឹះត្រកូល ចន ៚
ថេវ៉ុនក្រោយទ្វារឡានរបើកប្រញាប់រត់ចុះទៅឡើងលឿងស្លេវប្រៀបដូចកាំជ្រួច រកតែនាយស្រែកឃាត់មិនទាន់ ។ អាល្អិតទម្លាក់ថង់អាហារនឹងតុនៃបន្ទប់ផ្ទះបាយសឹមប្រញាប់រត់ទៅបន្ទប់វិញយ៉ាងរហ័សព្រោះខ្លាចលោកប៉ាស្ដីអោយដែលខ្លួនធ្វើជាខឹងងង៉ក់ដាក់ ។
« រត់ទៅដល់ណាហើយ?? » ជុងហ្គុកតបឡើងងាកសម្លឹងទៅមើលថង់ដែលអាល្អិតទុកចោល រួចងាកទៅមើលបន្ទប់អាល្អិតក្រវីក្បាលហួសចិត្តបន្តិច
~ ក្រាក ~
« ប៉ាៗ~~ » អាល្អិតដែលកំពុងអង្គុយនៅសាឡុងមើលទៅទូរទស្សន៍ងាកមកមើលប្រភពសម្លេងបន្ទរឡើង ភ្លៅមាន់ ដំឡូងបំពងដែលកាន់នៅនឹងដៃក៏ស្រាប់តែធ្លាក់ចុះពីលើដៃ មុននឹងអាល្អិតសើចញឹមៗដាក់នាយទាំងមិនសូវសម យ៉ា!!! ការពិតគេលួចវាមួយប្រអប់មកញុំាសោះចឹងហើយបានជាខ្លាចនាយខឹង គេពិតជាក្បាលខូចមិនខុសមែន ។
« ហើយកាលគេង?? »
« អូនញុំាមិនទាន់អស់ទេ » នាយល្អិតតបទៅទាំងធ្វើទឹកមុខកំសត់ខ្លាចជុងហ្គុកដកមិនអោយញុំាទៀត ។
« នៅហាងញុំាមិនឆ្អែតទេឬយ៉ាងមិច?? » ញុំា!! ញុំា!! ញុំាគ្រប់ពេល ទើបតែញុំារួចសោះ ពេលនេះញុំាទៀតហើយ ។ ថេវ៉ុនពេបមាត់ក្រវីក្បាលតិចៗ
« ញុំាហើយដុះធ្មេញរួចគេងឮទេ?? »
« បាទ៎ » អាល្អិតតបទៅយ៉ាងមុតមាំ ប្រាកដហើយតែគេញុំាអស់ ច្បាស់ជាដុះធ្មេញចូលគេងហើយ ។ ថេវ៉ុននៅតែបន្តសម្លឹងមើលទូរទស្សន៍បន្តទើបជុងហ្គុកក៏សម្រេចជិតទ្វារបន្ទប់រួចដើរទៅបន្ទប់ខ្លួន ។
[ ~ភ្លឹប~ ] ថេវ៉ុនបិទទូរទស្សន៍មុននឹងដើរទៅបន្ទប់ទឹកដុះធ្មេញតាមបញ្ជាររបស់នាយព្រោះតែខ្លាចគេលែងទិញរបស់ឆ្ងាញ់អោយញុំាទៀត ។ ប្រមាណប្រាំនាទីក្រោយមកអាល្អិតថេវ៉ុនក៏ដើរចេញមកតម្រង់ទៅពូកសទន់ៗមុននឹងស្រវេស្រវ៉ាទាញភួយមកគ្រប់ដណ្ដប់លើដងខ្លួនមុននឹងសំងំគេយ៉ាងលង់លក់ព្រោះតែគេក៏ងងុយដែរ ។
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...