P 13: ច្រណែនកូនក្មេង!!

7.4K 513 8
                                    


[ រី ង រី ង ]

សម្លេងកណ្ដឹងបានបន្លឺឡើង ។ លោកស្រីគីមក៏រហ័សដើរទៅបើកទ្វារ ។ ទ្វារបានរបើកឡើង បង្ហាញអោយឃើញនាយរូបសង្ហារកំពុងតែឈរ នាយអោនគំនាបបន្តិចមុននឹងពោលឡើង

« អ្នកម៉ាក់ ខ្ញុំមករកថេយ៉ុង » ជុងហ្គុកតបទៅគាត់ទាំងស្ទាក់ស្ទើរ ព្រោះវាជាលើកទីមួយហើយដែលគេត្រូវហៅម៉ាក់ថេយ៉ុងបែបនេះ

« ថេយ៍ឬ?? គេនៅខាងក្នុងឯណោះ កូនចូលមកខាងក្នុងសិនមក » ជុងហ្គុកក៏ដើរចូលទៅខាងក្នុងផ្ទះ លោកស្រីគីមចូលមកដល់ក្នុងបន្ទប់ទទួលភ្ញៀវបែរជាមិនឃើញថេយ៉ុង រំពេចនោះជេហីនាងក៏ដើរមកដល់ ទើបគាត់សម្រេចចិត្តសួរនាង

« ជេហ៍ ,ថេយ៍នៅឯណា?? » លោកស្រីគីម

« ថេយ៍ គេទៅបន្ទប់គេមិញនេះឯង »

« ចុះជេហ៍ចង់ទៅណាឬ?? » ដោយសារតែឃើញជេហីតែងខ្លួនដូចជាចង់ទៅណាមិនដឹង ទើបគាត់ក៏សួរឡើង

« ថ្ងៃនេះចាំកូនទៅផ្សារទិញម្ហូបចុះ!! »

« ចុះថេយ៍មិននាំគេទៅដែរទេឬ?? » ដោយសារតែពីមុនថេយ៉ុងនិងនាង ពួកគេចូលចិត្តដើរទៅណាមកណាជាមួយគ្នា តែឥឡូវនាងបែរជាទៅម្នាក់ឯងទៅវិញ. ចុះថេយ៉ុងនោះ មានរឿងអីឬ??

« មិនអីទេ កូនមិនចង់រំខានគេ,អ៊ីចឹងកូនទៅសិនហើយ »

« អឹម » ជេហីក៏ដើរចេញទៅ . លោកស្រីគីមក៏ងាកមកនិយាយនាយកម្លោះវិញ

« កូននៅទីនេះសិនចុះ,ចាំម៉ាក់ទៅហៅគេអោយ »

« មិនអីទេ ខ្ញុំអាចទៅរកគេបាន »

« ចឹងក៏បាន បន្ទប់គេនៅខាងឆ្វេងដៃ »

« បាទ៎ » ចប់សម្ដីលោកស្រីគីមក៏ដើរចូលទៅក្នុងផ្ទះបាយ ឯជុងហ្គុកវិញក៏ដើរសម្ដៅទៅខាងលើរកបន្ទប់ថេយ៉ុង

ក្រាក៚ សម្លេងទ្វារក៏បានរបើកឡើងដោយស្នាដៃនាយកម្លោះជុងហ្គុក ជុងហ្គុកបិទទ្វារវិញបន្តិច រួចងាកទៅរកអ្នកដែលកំពុងតែគេលើគ្រែ រួចហើយទើបគេដើរតិចៗទៅអង្គុយក្បែរមនុស្សដែលកំពុងតែគេង

« ហ្អឹម » ថេយ៉ុងក្រហឹមដើមក.បន្តិច មុននឹងបម្រាសខ្លួនផ្អៀងទៅម្ខាង ជុងហ្គុកឃើញបែបនេះក៏ស៊កដៃទៅវាសសក់គេចេញពីថ្ងាសបន្តិច រួចក៏ញញឹមបន្តិចក្រោយឃើញសម្រស់ដ៏ស្រស់ស្អាតរបស់គេ គយគន់វង់ភ័ក្រ្តអ្នកដែលគេងបានបន្តិច គេក៏សម្រេចចិត្តចុះទៅខាងក្រោមវិញ មើលទៅគេគេងលក់យ៉ាងស្កប់ស្កល់ ចឹងហើយទើបមិនចង់រំខាន ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now