៚ ភូមិគ្រឹះត្រកូល ចន ៚ជំហានជើងវែងៗរបស់ជុងហ្គុកបោះឆ្លាស់គ្នានាំរាងកាយមាំមួនឆ្ពោះទៅខាងលើ។
« ថេវ៉ុន » នាយតបឡើងទាំងភ្ញាក់ផ្អើលក្រោយឃើញនាយល្អិតនៅក្នុងបន្ទប់គេងលើពូកតែម្នាក់ឯង ។ ជុងហ្គុកលើកអាល្អិតមកពរសឹមរេភ្នែកសម្លឹងមើលAppaគេឆ្វេងស្ដាំ
~ហ្អា~ហ្អា~~
« កើតអីនេះ??កុំយំអី ប៉ានៅទីនេះទេ » នាយនិយាយលួងលោមអាល្អិតបន្តិច ទាំងក្នុងចិត្តកំពុងតែមានចម្ងល់ ថេយ៉ុងគេនៅឯណា ហេតុអីក៏ទុកថេវ៉ុនចោលបែបនេះ??! ។ ជុងហ្គុកក៏សម្រេចចិត្តពរអាល្អិតចុះទៅខាងក្រោមជាមួយខ្លួន ដោយគិតថាAppaគេប្រាកដនៅខាងក្រោមនៃបន្ទប់ផ្ទះបាយហើយមើលទៅ ។
« មីនអា » នាយដើរមកដល់ខាងក្នុងក៏មិនជើញទើបនាយបង្ហើបសម្ដីហៅមីនអាដែលកំពុងតែនៅក្បែរនោះ
« ចាស៎ អ្នកប្រុស »
« ថេយ៉ុងគេនៅឯណា?? »
« អ្នកប្រុសថេយ៍គាត់នៅក្នុងបន្ទប់ អ្នកប្រុសមិនឃើញគាត់ទេឬ?? » ក្រែងអ្នកប្រុសថេយ៉ុងនាំថេវ៉ុនឡើងទៅបន្ទប់យូរហើយមិនចឹង តែមិចចៅហ្វាយសង្ហារខ្លួនមកសួររកគេបែបនេះ ឬមួយអ្នកប្រុសថេយ៉ុងបាត់ទៅណាឬ??
« មិនអីទេ ចាំខ្ញុំទៅរកមើលគេម្ដងទៀត » នាយថាហើយក៏ដើរឡើងទៅវិញ ។ ជុងហ្គុកទ្រកាយអាល្អិតទម្លាក់លើពូកយឺតៗ មុននឹងដើរទៅរកមើលថេយ៉ុង ប្រហែលជានៅបន្ទប់ទឹកហើយយ៉ាងរហ័ស តែពេលទ្វាររបើកឡើងគេបែរជាមិនឃើញទៅវិញ ។
« មិនបាច់រកគេនាំតែហត់ទេ ព្រោះគេទៅហើយ » នាងក្រមុំដើរមកខាងក្នុងបង្ហើរសម្ដីឡើង ជុងហ្គុកប្រែជាងាកមកមើលប្រភពសម្លេង នាយជ្រួញចញ្ចើមមិនពេញចិត្តជាខ្លាំង មកចេះដឹងអ្វីរឿងគ្រួសាររបស់គេ??!
« ខ្ញុំចិត្តល្អចង់យកវាមកអោយលោក » ចប់សម្ដីជូលីក៏ហុចក្រដាសមួយសន្លឹកអោយនាយសង្ហារ ជុងហ្គុកក៏យកវាមកមើល
« ខ្ញុំធ្លាប់ប្រាប់លោកហើយថាគេមិនបានស្រលាញ់លោកទេ នេះ!!ប៊ិចសញ្ញេទៅ »
« នាងធ្វើអីខ្លះដាក់គេ??! »
« ខ្ញុំ?? មានឯណា..!! ឃើញលោកមិនធ្វើអី ខ្ញុំចេះតែជួយទៅ លោកគួរតែឆាប់សញ្ញេអោយហើយៗទៅរឿងវានឹងចប់ មែនទេថេវ៉ុនកូន »
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...