« ថេយ៉ុង កំពុងធ្វើអ្វីឬ?? » នាងក្រមុំដើរចូលមកក្នុងផ្ទះបាយ ឃើញថេយ៉ុងកំពុងតែឈរដៃម្ខាងកាន់កែវទឹកទើបសួរឡើង« គឺខ្ញុំកំពុងតែញុំាថ្នាំវីតាមីន » ថេយ៉ុងតបឡើងក្រោយពេលញុំាវារួច
« អរចឹងឬ?? តើវាជំនួយអ្វីមែនទេ?? »
« ជំនួយអោយកូនក្នុងផ្ទៃមានសុខភាព »
« កូនរបស់ឯងបានប៉ុន្មានខែហើយ គេប្រុសឬក៏ស្រី?? »
« គេទើបតែបាន ប្រាំខែប៉ុណ្នោះ គេជាប្រុសទេ » ថេយ៉ុងតបទាំងញញឹមស៊កដៃអង្អែលក្បាលពោះដែលគ្របដណ្ដប់ដោយអាវរលុងថើរៗ
« មានដាក់ឈ្មោះអោយគេហើយឬនៅ?? »
« ខ្ញុំមិនទាន់ដាក់ទេ ទុកអោយជុងហ្គុកជាអ្នកដាក់វិញ » ថេយ៉ុងតបឡើង គេមិនសូវជាចំណាប់នឹងការដាក់ឈ្មោះក្មេងប៉ុន្មានទេ ចឹងហើយគេចង់អោយនាយជាអ្នកដាក់វិញ
« ក្មេងនេះកើតមកប្រាកដជា ឆ្លាត សង្ហារ ដូចជាជុងហ្គុកហើយ »
« អ្នកនាងគិតចឹងឬ?? » ថេយ៉ុងក្រោយស្ដាប់ឮប្រយោគនេះ គេហាក់ដូចជាចាប់អារម្មណ៍ខ្លាំងណាស់
« អឹម »
#មន្ទីពេទ្យ
នាងក្រមុំដើរចូលមកដល់ខាងក្នុងជ្រេរកមើលបន្ទប់អ្នកជាមិត្ត រួចលូកដៃទៅបើកទ្វារនោះ ក៏ឃើញរីស្សាឋិតនៅក្នុងឈុតអ្នកជម្ងឺកំពុងតែអង្គុយចុចចុចទូរស័ព្ទគងជើងធ្វើប្រងើយ ។
« ចង់អោយយើងឈឺអី?? » នាងងើបឈរអស់កម្ពស់បោះទូរស័ព្ទទៅលើសាឡុង សឹមនិយាយលើកចញ្ចើមម្ខាងដាក់ជូលី
« ផាត់មុខតិចទៀត គ្មានស្លេកសមជាមនុស្សឈឺអីបន្តិចទេ » នាងក្រមុំតបបន្ថែមពន្យុះអោយនាងផាច់មុខអោយស្លេកជាងនោះបន្តិច បំណាច់នឹងនិយាយកុហកហើយក៏ធ្វើអោយសមនឹងការពិតឃើញហើយក៏ទន់ចិត្តអាណិតកុំអោយសង្ស័យ ។
« ខិខិ បានហើ-ហើយទេដឹង យើងឈ្លក់ដាច់ខ្យល់ងាប់ឥឡូវហើយ ខិខិ » រីស្សាដែលអង្គុយទល់មុខជូលីក៏តបឡើងទាំងលាយលំនឹងសម្លេងរអ៊ូ ឈ្លក់ចូលមាត់ផងចូលច្រមុះផង ព្រោះជូលីផាត់ក្រាស់ពេក
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...