P 14: ឆង់ឆាហ្នឹងអីគេ??

7.1K 482 5
                                    


« បងថេយ៍ដាក់អូនចុះវិញទៅ » ដោយសារតែខ្លាចថេយ៍ថេយ៍របស់ខ្លួនចុកដៃ ជេវ៉ូក៏តបទៅថេយ៉ុងអោយដាក់ខ្លួនចុះ

« អឹម, » ថេយ៉ុងក៏ដាក់គេចុះយឺតៗ រួចក៏កាន់ដៃគេដើរទៅបន្ត ។

ថេយ៉ុងកាន់ដៃជេវ៉ូបណ្ដើរទៅមុខ ដោយមានជុងហ្គុកដើរម្ខាង យ៉ា!!មើលទៅប្រៀបដូចគ្រួសារតូចមួយយ៉ាងអ៊ីចឹង!! កំពុងតែដើរសុខ ពួកគេក៏ដើរមកដល់កន្លែងមួយ ដែលមានមនុស្សជាច្រើន កំពុងតែឈរផ្ដុំគ្នា. ហើយអ្វីដែលពិសេសនោះគឺ អ្នកដែលចូលរួមសុទ្ធជាលោកប៉ាអ្នកម៉ាក់ ថែមទាំងអ្នកខ្លះក៏មានកូនតូចមកជាមួយទៀតផង ។

ជុងហ្គុកនិងថេយ៉ុងរាងឆ្ងល់បន្តិច មិនដឹងជាពួកគេនាំគ្នាធ្វើអ្វីទេនៅទីនោះ រំពេចនោះស្រាប់តែមានស្រ្ដីវ័យកណ្ដាលម្នាក់ដើរមករកពួកគេទាំងទឹកមុខញញឹមហាក់រីករាយស្វាគមន៍ពួកគេអ្វីបែបហ្នឹង !!

« សួស្ដីអ្នកទាំងពីរ »

« បាទ៎ » ជុងហ្គុក

« គឺថ្ងៃនេះ ពួកយើងមានកម្មវិធីដែលទាក់ទំនងនឹងលោកប៉ា អ្នកម៉ាក់ តើអ្នកទាំងពីរចង់ចូលរួមទេ ?? » គាត់បន្តឡើង

« អឺគឺ... » ថេយ៉ុងរាងអេះអុញបន្តិច រួចងាកទៅមើលនាយ ។ គេមិនចង់ចូលរួមកម្មវិធីស្អីអស់នេះទេ ព្រោះឪពុកម្ដាយគ្រប់រូបដែរចូលរួម ម្នាក់សុទ្ធតែស័គ្រ្មចិត្ត សប្បាយរីករាយ មិនមែនដូចបង្ខំឯណា ហើយម្យ៉ាងគេខ្លាចចិត្តនាយ ខ្លាចថាគេអាចមិនពេញចិត្តក៏ថាបាន។

« សុំអញ្ចើញអ្នកទាំងពីរ មកខាងនេះ » គាយ់និយាយទាំងញញឹមស្វាគមន៍ពួកគេ រួចក៏ដើរទៅមុខបន្តិច

« លោកចូលរួមឬ?? » ជុងហ្គុកមកតប រួចក៏ដើរតាមនាង

« បងថេយ៍ » ជេវ៉ូងើយមុខឡើងនិយាយ ព្រមអង្រួនដៃនាយតូចតិចៗ

« ហ្អឹម?? »

« បងប្រុសនោះចូលហើយ បងអត់ចូលទេហ្អេស ?? »

« តោះ!!អញ្ចឹង » ថេយ៉ុងក៏សម្រេចចិត្តដឹកដៃជេវ៉ូដើរចូលទៅខាងក្នុង ។

៚SKIP៚

បន្ទាប់ពីបញ្ចប់កម្មវិធី ថេយ៉ុងនិងជុងហ្គុកក៏នាំជេវ៉ូត្រឡប់វិញហាងរបស់ម៉ាក់ប៉ារបស់គេវិញ ជេវ៉ូដើរបណ្ដើរញញឹមបណ្ដើរទាំងសប្បាយចិត្ត !រឿងអីដែលមិនសប្បាយចិត្តនោះ មើលចុះដៃម្ខាងកាន់ឡានបញ្ជារដែលមានទំហំធំល្មម ចំណែកឯម្ខាងទៀតកាន់សូកូឡាញុំាពេញៗដៃ ងើយមកញញឹមដាក់ថេយ៉ុងបណ្ដើរ តែមើលចុះសូកូឡាឡើងមួយកន្រ្ដក គេញុំាឡើងអស់ពាក់កណ្ដាលទៅហើយ សង្ស័យតែមិនដល់មួយថ្ងៃទេសូកូឡាអស់ពីកន្រ្ដកមិនខាន ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now