P 34: ពួកយើងបែកគ្នាទៅ

6.8K 496 16
                                    


« ថេ- ថេយ៉ុង » ជុងហ្គុកាលដែលថេយ៉ុងដួលដោយមានមីនអាជួយលើក ខ្លួនក៏រហ័សស្ទុះស្ទារត់មកត្របកកាយគេដែរ

« នេះ អូនធ្វើអីគេ?? » នាយទាញគេមកមកក្បែរ មុននឹងបោះប្រយោគសំណួរទៅកាន់ជូលីទាំងក្នុងចិត្តកំពុងតែខឹងសម្បារនឹងនាងជាខ្លាំង ត្បិតតែគេក៏ធ្លាប់ខឹងនឹងកាយតូច តែគេក៏មិនដែលប្រព្រឹត្តិរឿងហួសហេតុដល់ថ្នាក់នេះទេ តែនាងមានសិទ្ធអីមករុញគេអោយដួលបែបនេះ ។

ជូលីក្រោយឃើញនាយមានវត្តមាននៅទីនេះ ចោទប្រយោគសំណួរបែបនេះ ខ្លួនក៏ចាប់ផ្ដើមភ័យ

« គឺគេ ធ្វើខុស ទើបអូនគ្មានចេតនា »

« គ្មានចេតនា តែក៏រុញដួលដល់ថ្នាក់នេះ??! » នាយតម្លើងសរសៃកដាក់នាងខ្លាំងៗ

« ក្រែងជាប្អូនមិនចឹង គ្រាន់តែរុញបន្តិច មិចក៏បងការពារសម្បើមម្លេះ?? »

« មិនមែនប្អូន!! » ថេយ៉ុងក៏ងាកមើលនាយយ៉ាងរហ័សហាក់អង្វរ មិនចង់អោយគេនិយាយបន្ត ព្រោះអាចធ្វើអោយទំនាក់ទំនងរបស់ពួកគេប្រេះឆាបាន

« ខ្ញុំមិនអីទេ អម្បាញ់មិញខ្ញុំមិនប្រយ័ត្ន ទើបដួលបែបនេះ »

« ឯងកុហក!!! យ៉ាងមិចចង់អោយយើងអាក្រក់ក្នុងក្រសែភ្នែកជុងឬ?? ឬក៏ចង់អោយជុងអាណិតស្រលាញ់ ហើយបកមកស្អប់យើង មកពីឯងច្រណែនយើងដែលជុងស្រលាញ់យើង ត្រូវទេ??? ទើបធ្វើគ្រប់យ៉ាងដើម្បីចង់បានចំណាប់អារម្មណ៍ពីជុង!!! »

« ខ្ញុំអត់មានទេ » ថេយ៉ុងដែលស្ថិតក្នុងរង្វង់ដៃនាយសង្ហារក្រវីក្បាលអោយតតាត់ គេមិនដែលមានបំណងដូចនាងនិយាយទេ

« ឯងកុហក!!! ឯងចង់បានជុងពីយើង!!! » នាងក្រមុំលូកដៃទាំងសងខាងទៅអង្រួនស្មាគេខ្លាំងម្ដងទៀត ទាំងមិនខ្វល់ពីវត្តមាននាយនៅទីនេះ

« ហ្អឹកហ្អឹក លែងខ្ញុំទៅ »

« បានហើយជូលី លែងគេទៅ » នាយលូកដៃទៅឃាត់ជូលីកុំអោយបន្តសកម្មភាពនេះទៀត

« នេះ បងការពារវាធ្វើអី វាល្អជាងអូនត្រង់ណា?? »

« អូនហួសហេតុពេកហើយ!!! » ជុងហ្គុកថាហើយក៏បីកាចតូចរបស់ថេយ៉ុងឡើងទៅខាងលើ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now