ជុងហ្គុកចុះមកដល់ខាងក្រោមដោយជំហានជើងវែងៗហាក់ខឹងនឹងប្រច័ណ្ឌកាយតូចក្នុងពេលតែមួយ ។« ជុង បងកំពុងធ្វើអី?? » នាងក្រមុំដែលកំពុងតែទើបនឹងមកដល់ក៏បន្លឺវាចាឡើងយ៉ាងស្រទន់ ក្រោយឃើញគេកំពុងអង្គុយម្នាក់ឯង
« មុខបងមិនស្រស់បស់សោះ តើបងកើតអីឬ?? »
« គ្មានរឿងអីទេ យប់ហើយអូនទៅគេងទៅ »
« អូនគេមិនលក់ណាជុង បងកើតអីឬ?? »
« គ្មានទេ អូនកុំសួរអី »
« មានរឿងអីប្រាប់អូនបានណា ព្រោះពួកយើងជាសង្សារនឹងគ្នា បើបងមានរឿងអីមិនសប្បាយចិត្ត អូនក៏មិនសប្បាយចិត្តដែរ »
« បងចង់ផឹកស្រាទេ អូនកំដរបងចុះ » នាងក្រមុំថាហើយក៏ដើរចេញពីនាយសង្ហារ មុននឹងត្រឡប់មកវិញនូវដកស្រានឹងកែវចំនួនពីរភ្ជាប់មកជាមួយ នាងមកអង្គុយក្បែរជុងហ្គុកវិញ ស៊កដៃគាស់ស្រា មុននឹងចាកវាបំពេញកែវរួចហ៊ុចទៅអោយនាយ ដោយខ្ចិលប្រកែកច្រើននាយក៏យកវាមកកាន់នឹងដៃមុននឹងអកវាមួយកែវហើយ រួចក៏មួយកែវ
« បងឈប់ផឹកទៅជុង នេះយប់ហើយ » ជូលីនិយាយឃាត់នាយសង្ហារ ក្រោយឃើញគេផឹកមិនសំចៃដៃ បើអោយផឹកទៀតមួយដបនេះដឹងតែមិនគ្រាន់ទេ
« អូននាំបងទៅបន្ទប់ចុះ »
« បងមិនទៅទេ »
« តែនេះយប់ហើយ បងមិនចង់ទៅបន្ទប់ទេឬ?? » នាងក៏តបឡើង បម្រុងនឹងទាញដៃនាយសង្ហារងើបចេញទៅ តែក៏ងាកប្រទះឃើញកាយតូចដែលកំពុងតែឈរសម្លឹងមកពួកគេទាំងពីរដោយចែដន្យ ស្នាមញញឹមគែមមាត់ក៏លេចឡើង មុននឹងនាងលោរមុខទៅកៀកនាយបន្តិច រួចយកដៃក្រសោបថ្ពាល់នាយ ផ្អឹបបបូរមាត់ខ្លួនទៅនឹងបបូរមាត់របស់គេថើបថើរកម្រើកវាតិចៗ ថេយ៉ុងក្រោយឃើញបែបនេះក៏សម្រុះទឹកភ្នែកចុះមក សឹមសម្រេចចិត្តឡើងទៅបន្ទប់គេងវិញ ។
« បងទៅបន្ទប់វិញហើយ » នាយលែងចេញពីការថើបរបស់នាង រួចនិយាយឡើង សឹមងើបឈរដើរចេញពីនាង ។ ជូលីញញឹមសមចិត្តនៅគែមមាត់ ក្រោយបានបញ្ឈឺរថេយ៉ុងអោយគេយំបានសម្រេច ។
~ក្រាក~~
នាយសង្ហារបើកទ្វារបន្ទប់ ឃើញកាយតូចថេយ៉ុងកំពុងតែគេងបែរទេម្ខាងដោយមានភួយដណ្ដប់ភួយត្រឹមទ្រូង គេដើរទៅបង្គុយលើពូកដែលមានកាយតូចនៅម្ខាង ងាកទៅសម្លឹងគេបន្តិចមុននឹងទម្រេតខ្លួនគេងខំសំងំបិទភ្នែកដោយមិនស្រណុកចិត្ត ។
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...