P 45: ខ្ញុំស្អប់លោក

6.2K 418 14
                                    


« លោកទៅវិញទៅ ខ្ញុំគ្មានអីនិយាយជាមួយលោកទេ » ថេយ៉ុងសម្រួលអារម្មណ៍និយាយឡើងសម្លឹងមើលទៅនាយបន្តិចមុននឹងរេភ្នែកទម្លាក់ចុះវិញ ព្រោះតែមិនហ៊ានសម្លឹងកែវភ្នែកគេចំ

« តែខ្ញុំមាន »

« តែខ្ញុំមិនមាន ខ្ញុំថាយល់ល្អលោកគួរតែត្រឡប់ទៅវិញទៅ »

« ហេតុអីក៏ចង់អោយខ្ញុំចេញទៅយ៉ាងនេះ?? ឯងស្អប់ខ្ញុំណាស់ឬ?? »

« អឺ ខ្ញុំ... » ថេយ៉ុងបង្អូសប្រយោគតបឡើងតិចៗ គេមិចនឹងស្អប់នាយនោះ!!! តែគេក៏មិនក្លាហាននិយាយពាក្យក្នុងចិត្តចេញមកដែរព្រោះខ្លាចថាខ្លួននឹងត្រូវនាយចំអកហើយម្យ៉ាងគេក៏មានសង្សារហើយដែរ ។ ជុងហ្គុកខំស្មឹងស្មាតឈរចាំស្ដាប់ចម្លើយពីមាត់Appរបស់ថេវ៉ុនសឹងមិនចង់ដកដង្ហើម មិចក៏គេមិននិយាយ???! គេស្អប់ខ្លួនពិតមែនឬ?? គេមិនចង់ជួបមុខខ្លួនពិតមែនឬ???!

« ជុង!! បងរកវាធ្វើអី?? ថេវ៉ុនកំពុងតែយំរកបងណា៎ » នាងក្រមុំដើរចូលមកខាងក្នុងបំបែកបរិយាកាសតានតឹងរបស់ពួកគេចេញ អោបដៃនាយសង្ហារតបឡើង

« ថេវ៉ុនយំឬ?? ពេលនេះគេយ៉ាងមិចហើយ?? » ថេយ៉ុងចោទសួរទាំងក្ដីបារម្ភ ពេលឮថាថេវ៉ុនយំ

« ឯងចេះដឹងអី??! គេជាកូនយើងនិងជុង ឯងមិនទាក់ទង »

« តែខ្ញុំចង់ជួបគេ » ប្រហែលជានាងមិនចិត្តអាក្រក់មិនអោយគេជួបអាល្អិតជាលើកចុងក្រោយចុះ គេពិតជាចង់ជួបថេវ៉ុនម្ដងទៀតណាស់ព្រោះអាចថាវាជាពេលវេលាចុងក្រោយដែលគេបានជួបក៏ថាបាន ហើយបន្ទាប់ពីជំនួបមួយនេះចប់ អាល្អិតនឹងគេបានត្រឹមជាមនុស្សដទៃជាពិសេសអាល្អិតគេនឹងមិនចងចាំខ្លួនទេ

« ឯងចង់ជួបគេធ្វើអី?? ឯងបោះបង់គេចោលហើយ សូម្បីតែគេយំស្រែកដង្ហើយហៅឯង ក៏ឯងមិនទាំងងាកមកមើលគេវិញផង រឿងអីយើងអោយឯងជួបកូនយើងម្ដងទៀតនោះ » នាងក្រមុំនិយាយឡើងប្រៀបដូចថាអោយថេយ៉ុងជាមនុស្សចិត្តដាច់យ៉ាងចឹង សូម្បីតែកូនក្មេងក៏ចិត្តដាច់មិនលើកលែង ។ ថេយ៉ុងក្រវីក្បាលបដិសេធនឹងប្រយោគនាងក្រមុំស្ទើរអួលដើមក. កូនគេពិតជាយំរិះរកគេចឹងឬ??

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now