P 51: គេមិនបានច្រឡំAppaគេទេ

6.1K 440 19
                                    


« ចង់ទៅណា?? » ក្រោយឃើញថេយ៉ុងបម្រុងនឹងងាកខ្លួនដើរចេញទៅ ជុងហ្គុកក៏ហាស្ដីឡើង ក្រែងមកសំភាសន៍មិនចឹង នៅមិនទាន់បាននិយាយគ្នាផងចង់រត់ទៅណា??

« គឺខ្ញុំច្រឡំក្រុមហ៊ុនហើយ សូមទោសផង »

« ចេន!! »

« បាទ! »

« ចូលមកខាងក្នុងបន្តិច »

« លោកប្រុសមានការអ្វីឬ?? » ចេនដែលទើបនឹងដើរចូលមកដល់ក៏សួរចៅហ្វាយនាយរបស់ខ្លួន ខណៈដែលថេយ៉ុងឯណេះវិញកំពុងតែឈរភ័យក្នុងចិត្តនៅឡើយ

« គេម្នាក់នោះ ចូលច្រឡំក្រុមហ៊ុនឬ?? »

« មិនច្រឡំទេបាទ៎ គីម ថេយ៉ុងនេះហើយជាមនុស្សចុងក្រោយគេ លោកប្រុស »

« ឯងចេញទៅវិញទៅ »

« បាទ លោកប្រុស!! » ចេនថាហើយក៏ត្រឡប់ជំហានចេញទៅវិញម្ដងទៀត ។

« នៅឈរយូរទៀតទេ ?? ក្រែងមកសំភាសន៍ការងារមិនចឹង » ថេយ៉ុងក៏ដើរទៅជិតតុវែង សឹមទាញកៅអីមកអង្គុយទល់មុខនាយ

« ឯកសារ » នាយកម្លោះតបឡើងស៊កដៃយកឯកសារពីកាយតូចថេយ៉ុង ។

« ទើបតែរៀនចប់ មិនដែលធ្លាប់មានបទពិសោធន៍ការងារពីមុនមកទាល់តែសោះ?? ថ្ងៃដំបូងក៏មកសំភាសន៍ការងារយឺត ហើយនៅនិយាយថាច្រឡំក្រុមហ៊ុនទៀត , ឯងទុកក្រុមហ៊ុននេះជាក្លឹបឬយ៉ាងមិច?? »

« ខ្ញុំសូមទោស៎ មិនមែនបែបនេះទេ ខ្ញុំមកយឺតដោយសារតែស្ទះចរាចរណ៍ »

« អ្នកណាក៏ស្ទះ តែហេតុអីគេអាចមកទាន់ម៉ោងបាន?? »

« ហ្អឹម...!!! សម្រេចថាខ្ញុំមកយឺតនេះ មិនចាំបាច់សំភាសន៍ ក៏ធ្លាក់ដែរត្រូវទេ??? »

« ខ្ញុំមិនទាន់បាននិយាយ »

« ហ្អា...!!! ចុះកាលដែលលោកថាអោយនេះ ច្បាស់ណាស់ថាលោកមិនពេញចិត្តទេ អោយឯកសារមកខ្ញុំមក ខ្ញុំទៅវិញ »

« ឯងគិតថាក្រុមហ៊ុនខ្ញុំចង់ចេញក៏ចេញ ចង់ចូលក៏ចូលស្រេចតែចិត្តចឹងឬ?? »

« ... » ស្ងាត់គ្មានចម្លើយតបតត្រឡប់មកវិញ ថេយ៉ុងនៅអង្គុយសម្លឹងមើលមុខនាយហាក់កំពុងតែមានអារម្មណ៍ខ្លាចរអាភ័យៗ អ្នកណាទៅដឹងទៅ ប្រុសម្នាក់នេះនៅក្រុមហ៊ុននិងនៅផ្ទះខុសគ្នាឆ្ងាយយ៉ាងនេះ មើលចុះសម្ដីរឹងកំព្រឹស សោះកក្រោះ មុឺងម៉ាត់មុតមាំណាស់ អ្ហេ!!! ឬមួយគេបែបនេះរហូតមកទេដឹង ???

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now