« ហុីៗ~~ »« អ្នកណាធ្វើអីចៅយាយ ហ្អា!! ប្រាប់យាយមក បាត់យំទៅណា៎ » គិតថាមកនឹងបានស្នាមញញឹមស្វាគមន៍ពីកម្លោះតូចម្នាក់នេះ តែពេលនេះបែរជាស្វាគមន៍ដោយទឹកភ្នែកកម្លោះតូចនេះទៅវិញ ។
« Appa និង លោកប៉ា លែងលះគ្នាហើយ មែនទេលោកយាយ ហុីៗៗ~~ ហ្អឹកៗ »
« នេះ ជុងមានរឿងអី?? » លោកស្រីចនងាកមុខមកមើលនាយសង្ហារ ស្រដីទៅគេ
« គឺ ថេវ៉ុនស្ដាប់ឮពួកខ្ញុំនិយាយគ្នា » ជុងហ្គុក
« ហេតុអីក៏និយាយរឿងនេះ?? »
« គឺខ្ញុំជាអ្នកនិយាយ » ថេយ៉ុងដើរមកឃាំងពីមុខនាយ ព្រោះតែគេជាអ្នកនិយាយវាឡើងមក សូម្បីតែគេក៏ស្ដាយក្រោយដែរ គេមិនគួររំលឹករឿងនេះទេ ។
« ថេយ៍.... »
« អោយខ្ញុំសូមទោសផង » ចប់សម្ដី ថេយ៉ុងក៏ងាកសម្លឹងមើលមុខកម្លោះតូចរបស់គេដែលឋិតនៅក្នុងរង្វង់ដៃម៉ាក់នាយសង្ហារ ។ បើអាចទាញពេលវេលាថយក្រោយ គេមិនចង់និយាយពីវាទេ ឃើញអាល្អិតយំបែបនេះ ពិតជាមិនគប្បីនឹងខ្លួនឯងទេ
កម្លោះតូចទឹកភ្នែករហេមរហាមនៅថ្ពាល់ទាំងសងខាងសម្លឹងមើលទៅមនុស្សធំទាំងពីរដោយទឹកមុខស្រពោបស្រពោនរកកលចង់យំបន្ត
« ពួកកូនដោះស្រាយរឿងនេះតែពីរនាក់សិនចុះ ទុកអោយម៉ាក់ជាអ្នកមើលថេវ៉ុន » លោកស្រីថាហើយ ក៏ដើរពរកម្លោះតូចចាកចេញទៅខាងក្រៅ ។
« ដោះស្រាយគ្នាតាមសម្រួល ប៉ាទៅហើយ » រាងចំណាស់តបឡើង
« បាទ៎ ប៉ា » ចប់សម្ដី គាត់ក៏ដើរចេញទៅខាងក្រៅតាមក្រោយអ្នកជាប្រពន្ធសម្ដៅទៅឡានដែលមានពួកគេនៅខាងក្នុង ។
« ធ្វើយ៉ាងមិចទៅ លួងគេបាត់ទេ?? » ថេយ៉ុងងាកមើលនិយាយជាមួយជុងហ្គុក គេមិនដែលដឹងពីកម្លោះតូចល្អិតថាពេលខឹងឬខូចចិត្តលួងបាត់ឬអត់ទេ!!
« មិនបាត់ទេ » នាយសង្ហារតបឡើង មិចនឹងសមថាបាត់ងាយនោះ រឿងធំយ៉ាងនេះទៅហើយ
« ចឹងធ្វើយ៉ាងមិចទៅ?? »
« មានតែព្រមធ្វើជាប្ដីប្រពន្ធនឹងគ្នាម្ដងទៀតទេ»
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...