P 68 : ប្រហែលមកសារភាពសុំស្រលាញ់សុំរៀបការ

4.9K 349 49
                                    


« លោកប៉ា បាទ៎ » ថេវ៉ុនដែលរត់ចេញពីបន្ទប់ជាមួយនឹងខោអាវថ្មីក៏ឈរក្បែរនាយមុននឹងហៅសព្វនាយសង្ហារ ។

« បាទ៎ គេងបន្ទប់លោកតាលោកយាយមួយយប់សប្បាយចិត្តទេអាល្អិត?? » ស្របនឹងសម្ដីនាយក៏លើកគេមកអង្គុយលើភ្លៅ ។

« សប្បាយចិត្តហើយក៏គេងលក់ស្រួលដែរ បាទ៎ » ថេវ៉ុនងក់ក្បាលតិចៗស្រដីទៅរកជុងហ្គុក ។

« ចុះឯណាAppaនោះ បាទ៎?? »

« កំពុងតែងូតទឹករៀបចំខ្លួនបន្តិចទៀតមកហើយ បាទ៎ »

« អរ បាទ៎ »

  [ SKIP ]

នៅដំបូលអាគារខ្យល់អាកាសបរិសុទ្ធ រាងចំណាស់ លោកស្រីចន ជុងហ្គុក ថេយ៉ុង និងកម្លោះតូចថេវ៉ុននាំគ្នាអង្គុយនៅតុអាហារដូចភ្ញៀវអភិជនឯទៀត គ្រាន់តែនៅខាងលើបែបនេះតុអាហារវាមានចម្ងាយឃ្លាតពីគ្នាមានតែប៉ុន្មានតុប៉ុណ្នោះ ហើយការរៀបចំមានលក្ខណៈពិសេសសម្រឹតសម្រាងបានយ៉ាងរៀបរយល្អ ។

2ថ្ងៃក្រោយមក.....

៚ ពេលល្ងាច ៚

ពន្លឺពណ៌លឿងទុំច្រាលមកប៉ះជះខ្លាំងមុននឹងសន្សឹមលេចចុះតិចៗ លោកស្រីចនក៏នាំថេយ៉ុងទៅផ្សារទិញសម្ភារៈរបស់របរ មុននឹងនាំត្រឡប់មកវិញ ។

៚ ក្រាក ៚

« ??? » ថេយ៉ុងចងចញ្ចើមចូលគ្នាអោនសម្លឹងមើលមកឥដ្ឋការ៉ូដែលមានពន្លឺភ្លើងទៀនជារូបបេះដូងធំមួយ ។

[ ភ្លឹប ]

« អ្ហា....!! » ថេយ៉ុងសម្លឹងមើលជុំវិញខ្លួនតែបែរជាមិនឃើញអ្វីក្រៅពីភាពងងឹតនឹងពន្លឺព្រៀលៗដែលចេញមកពីពន្លឺភ្លើងទៀនតែប៉ុណ្នោះ ។

  ថេយ៉ុងឈានជើងចូលក្នុងរង្វង់ទៀននោះបន្តិច ឈរមើលតែមួយភ្លែត ភ្លើងក៏ចាប់បើកឡើងវិញ ។ ជុងហ្គុកក្នុងឈុតគ្រ័រហ្សេរកាន់ផ្កាមួយបាច់ជាប់ស្នាមញញឹមលើផ្ទៃមុខសម្លឹងមកថេយ៉ុងដោយស្រទន់បោះជំហានមករកគេយឺតៗធ្វើអោយគេក៏ធ្លោយមាត់ញញឹមតាម ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now