៚ ពេលថ្ងៃត្រង់ ៚ថេយ៉ុងអង្គុយនៅសាឡុងដៀងភ្នែកមើលតែម្រាមដៃរបស់ថេវ៉ុនទំនងដូចជាចង់ទារយ៉ាងមិចមិនដឹងទេ តែក៏មិនហ៊ានព្រោះតែជុងហ្គុកបានប្រគល់វាអោយទៅគេហើយ មើលចុះតម្លៃថ្លៃយ៉ាងនេះ សាកសមជារបស់គេច្បាស់ណាស់!!!
« អឹម ហ្អឹម*.... » ក្បាលក៏ចាប់ផ្ដើមឈឺតិចៗមកម្ដងទៀត ថេយ៉ុងក្រហឹមឡើងតិចៗព្រោះតែមានអារម្មណ៍ដូចជាមិនស្រួល
« Appa*កើតអី បាទ៎?? »
« Appaមិនអីទេ Appaទៅបន្ទប់ទឹកលុបមុខបន្តិចសិន ថេវ៉ុននៅអង្គុយទីនេះបន្តចុះ ចាំបន្តិចទៀតAppaមកវិញ » ស្របនឹងសមហដីថេយ៉ុងក៏លើកដៃស្រឡូនបិទកុំព្យូទ័រតបទៅកម្លោះតូចដែលកំពុងអង្គុយក្បែរនោះ ។
« បាទ៎ »
ថេយ៉ុងក៏ដើរទៅបន្ទប់ទឹកនៅជាន់នេះចំណែកឯថេវ៉ុនវិញក៏អង្គុយចាំ ។
« ហ្អឹម* យ៉ាងមិចនេះ?? » ថេយ៉ុងជ្រួញចញ្ចើមមិនពេញចិត្តដៃស្រឡូនកាន់សាច់ក្រណាត់អាវមកកាន់លើកស្រង់អោយពេញច្រមុះតែក៏មានអារម្មណ៍មិនល្អពេលបានស្រស់ចូលមកក្នុងច្រមុះ ។ បន្ទាប់ពីលុបលាងមុខរួចរាល់ហើយ ថេយ៉ុងក៏ដើរមកអង្គុយធម្មតាវិញ តែអង្គុយបានស្រួលមិចនឹងកើត ព្រោះតែគេនៅតែឈឺក្បាលជាពិសេសពេលបានហិតក្លិនទឹកអប់ប្រភេទនេះ ។
ថេយ៉ុងដើរចូលក្នុងបន្ទប់ដើរទៅបើកទូរយកអាវថ្មីមួយសម្រាប់មក សឹមលើកដៃប្រឡេះឡេវអាវដែលនៅជាប់ខ្លួនគេចេញមួយៗ រួចក៏យកអាវថ្មីមកពាក់វិញ ។« ហ្អឹម!!* »
បន្ទាប់ពីផ្លាស់វារួចរាល់ហើយ ថេយ៉ុងក៏ចុះមកខាងក្រោមវិញ ជួនជាពេលដែលជុងហ្គុកត្រឡប់មកពីក្រុមហ៊ុនល្មម ។
« ថេយ៍អូនកើតអី?? » ដោយឃើញគេដើរចុះមកទាំងទឹកមុខមិនសូវស្រស់បស់ ជុងហ្គុកក៏ដើរទៅជិតសម្លឹងមើលមុខគេទាំងក្ដីបារម្ភ ។
« អូនគ្រាន់តែឈឺក្បាលបន្តិចប៉ុណ្នោះ »
« ឈឺក្បាល ចាំបងអោយចេនទិញថ្នាំអោយចុះ »
« អឹម »
បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ហើយ ថេយ៉ុងក៏ផឹកថ្នាំដែលជុងហ្គុកបានទិញមកអោយ ហើយពីនោះជុងហ្គុកក៏ទៅធ្វើការរបស់គេនៅក្រុមហ៊ុនបន្ត ចំណែកឯថេយ៉ុងនិងថេវ៉ុនក៏នៅផ្ទះ ។ ជុងហ្គុកមិនបានអោយថេយ៉ុងទៅធ្វើការតាំងតែពីព្រឹកមកម្លេះព្រោះគិតថាគេឈឺចង់អោយមានពេលសម្រាកច្រើន ចំណែកឯកម្លោះតូចថេវ៉ុនវិញសាលាគេក៏ដល់រដូវវ៉ាកងកន្លះខែ ទើបណាមួយថេយ៉ុងក៏ចង់នៅមើលថេវ៉ុនចឹងហើយបានជាគេព្រមនៅ ។
VOCÊ ESTÁ LENDO
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanficស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...