« លោកប្រុសមានរឿងអីឬ?? » ចេន« អត់មានអីទេ » នាយកម្លោះតបទៅមនុស្សជំនិតរបស់ខ្លួន តែក្នុងចិត្តបែរជាមានអារម្មណ៍ថាចម្លែក ក្មេងដែលដើរហួសគេអម្បាញ់មិញដូចជាប្រហែលៗ តែដោយសារតែមិនបានឃើញមុខគេម្នាក់នោះទើបគេមិនហ៊ានប្រាកដ រួចក៏ដើរហួសទៅបន្ដ ។
ចំណែកឯនាយតូចដែលកំពុងតែពួនក្បែរជញ្ជាំងឯណេះវិញឃើញហើយ ក៏រាងធូរទ្រូងបន្តិច ។
[ ភូមិគ្រឹះត្រកូល ចន ]
ជុងហ្គុកកូនប្រុសតែម្នាក់របស់លោក ចន ហើយក៏ជាម្ចាស់ភូមិគ្រឹះនេះផងដែរ ភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះ នៅតែគេម្នាក់ឯងប៉ុណ្នោះ ព្រោះប៉ាម៉ាក់របស់គេបានទៅរស់នៅអង់គ្លេសបាត់ហើយ នៅសល់តែគេដែលជាអ្នកស្នងតំណែងជាអគ្គនាយកក្រុមហ៊ុន នៅទីនេះ ។
« ចេន៎ !» ជុងហ្គុកហៅឈ្មោះមនុស្សជំនិតខ្លួន
« បាទ៎ លោកប្រុស » ចេន
« យើងមានការងារអោយឯងធ្វើ » ជុងហ្គុក
« ការអីទៅ បាទ ?? » ចេន
« ទៅស៊ើបរកមនុស្សម្នាក់អោយយើង »
« បាទ៎ លោកប្រុស »
////
« អ្ហឹម.... អ៊ួកៗ » ថេយ៍ប្រញាប់រត់សម្ដៅទៅបន្ទប់ទឹក ក្អួតយកៗសឹងតែអស់ខ្យល់ទៅហើយ ជេហីដែលដើរឆ្លងកាត់ទីនោះក៏ឮសម្លេងចេញពីបន្ទប់របស់គេល្វើយៗ នាងក៏ដើរចូលទៅកាន់តែកៀកនឹងទ្វារចង់ដឹងថាវាជាសម្លេងអ្វី តើថេយ៉ុងមានរឿងអីអោយប្រាកដ ។
« អឹប អ៊ួកៗៗៗ...... » សម្លេងឮមកកាន់តែជិតនឹងត្រចៀកនាង ពេលនេះនាងច្បាស់ហើយថាជាសម្លេងអី វាជាសម្លេងក្អួតចង្អោរ គិតហើយនាងក៏រហ័សបើកទ្វារបន្ទប់របស់ថេយ៉ុង
« ថេយ៍ ថេយ៍ កើតអីឬ?? » ជេហីតបបណ្ដើរយកដៃរឹតខ្នងថេយ៉ុងបណ្ដើរ
« ខ្ញ-ខ្ញុំមិនអីទេ បងស្រី... » ថេយ៍ក្បង់ទឹកលុបមុខបន្តិច មុននឹងស៊កដៃយកកន្សែងមកផ្ដិតមុខតិចៗ រួចតបទៅនាង
« តែមុខឯងស្លេកណាស់ » ជេហី
« ខ្ញុំអត់មានកើតអីពិតមែន បងកុំបារម្ភអី » ថេយ៉ុង
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...