#ពេលល្ងាចថេយ៉ុងកម្រើកត្របកភ្នែកទាំងគូយឺតៗ តែក៏មានអារម្មណ៍ថាពិបាកនឹងបើក ហាក់ដូចជាធ្ងន់ៗយ៉ាងមិចមិនដឹងទេ !! ថេយ៉ុងច្រត់ដៃងើបអង្គុយបន្តិច គេចាំច្បាស់ណាស់ ថាគេមិនបានគេងលើគ្រែទេ ចុះហេតុអីពេលភ្ញាក់ដឹងខ្លួនឡើងបែរជានៅលើគ្រែគេងទៅវិញ ។
« ភ្ញាក់ហើយឬ?? » ជុងហ្គុកដើរមកនិយាយក្បែរគេ
« លោក »
« ឯងកើតអីឬ?? » ដោយសារតែឃើញគេគេងមានដានទឹកភ្នែកនាយក៏ពោលជាសំណួរឡើង
« ខ្ញុំអត់មានកើតអីទេ!!! »
« ចុះបើមិនកើតអី ហេតុអីក៏យំ?? » ជុងហ្គុកតបឡើង ធ្វើអោយថេយ៉ុងដែលកំពុងតែអង្គុយសណ្ដូកជើងប្រែជាលែងមាត់ក គិតនឹកនិយាយអីលែងចេញ
« ឯងកើតអីអោយប្រាកដ?? » នាយនៅតែបន្តឈ្ងោកមុខសួរគេនៅសំណួរដដែលៗ ។
« លោកអាចជូនខ្ញុំទៅផ្ទះបានទេ?? »
« ចុះនេះមិនផ្ទះ »
« មិនមែនទេ ទៅផ្ទះម៉ាក់ »
« ហេតុអី?? »
« ខ្ញុំគ្រាន់តែនឹកម៉ាក់ប៉ុណ្នោះ »
« នឹកម៉ាក់? ឯងទើបតែទៅព្រឹកមិញទេ មិនទាន់អស់រលឹកទៀតហ្អេស?? » នាយតបទាំងមានចម្ងល់ ទើបតែទៅព្រឹកមិញ មិនទាន់រំលងបានមួយថ្ងៃផង ហេតុអីនឹក ជួបមុខមិនទាន់អស់ចិត្តឬ?? ។ ថេយ៉ុងងក់ក្បាលតិចៗទាំងដែលការពិតការគិតរបស់គេគឺផ្សេងពីនេះ ។
« អ៊ីចឹងធ្វើយ៉ាងមិច?? ខ្ញុំជូនឯងទៅលេងគាត់វិញចុះ »
[SKIP]
បន្ទាប់ពីជូនថេយ៉ុងទៅផ្ទះគេវិញហើយ នាយក៏ត្រឡប់មកវិញ ។
« បងជុងទើបមកពីណាឬ?? » ក្រោយឃើញនាយដើរចូលមកដល់ភ្លាម ជូលីដែលបានឃើញពីចម្ងាយក៏រហ័សមកអោបដើមដៃនាយបន្តិច ថែមទាំងញញឹមស្រស់ស្រាយ មុននឹងងើយមើលក្រោយខ្នងនាយសម្លឹងឆ្វេងស្ដាំហាក់ដូចជាស្វះស្វែងរកអ្នកណាម្នាក់យ៉ាងចឹង
« បងមានធុរៈបន្តិចបន្តួច អូនមិនបាច់ខ្វល់ទេ »
« បែបនេះក៏បាន , តែ ចុះឯណាថេយ៍នោះ ?? »
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...