~ង៉ា~ង៉ាៗៗ~~« Appa ទៅហើយ » ថេយ៉ុងរហ័សរត់ទៅរកអាល្អិតថេវ៉ុនដោយមិនភ្លេចភ្ជាប់មកជាមួយកំប៉ុងទឹកដោះគោដែលទើបនឹងឆុងហើយ សឹមយកទៅបញ្ចុកអោយអាល្អិតដែលកំពុងតែស្រែកទារ ។ គ្រាន់តែអ្វីដែលគេចង់បាន បានដូចបំណងអាល្អិតថេវ៉ុនក៏ប្រែជាលែងស្រែកយំគិតតែពីបៅទឹកដោះគោដោយមានថេយ៉ុងជាអ្នកទប់កំប៉ុងកុំអោយធ្លាក់ ។
« ឆ្អែតហើយឬ?? បើអ៊ីចឹងចុះទៅខាងក្រោមជាមួយAppa ណា៎ » ដោយឃើញអាល្អិតថេវ៉ុនងាកមុខចេញមិនព្រមអឹមបន្ត ថេយ៉ុងក៏តបឡើង សឹមបីគេចុះទៅខាងក្រោម ព្រោះគេមិនទាន់បានញុំាអាហារពេលព្រឹកនៅឡើយទេ ដោយសារតែរវល់មើលអាល្អិតម្នាក់នេះ ចំណែកឯជុងហ្គុកក៏ត្រូវទៅធ្វើការដោយសារតែខ្លួនជាអ្នកដាស់តឿនគេដោយយកហេតុផលថាគេអាចមើលថែថេវ៉ុនបាន ។
« អ្នកប្រុសថេយ៍ អោយខ្ញុំបីអ្នកប្រុសថេវ៉ុនចុះ អ្នកប្រុសទៅពិសារបាយទៅ »
« មិនអីទេបងស្រី ចាំខ្ញុំទុកគេក្នុងរទេះចុះ »
« ចាស៎ » ថេយ៉ុងក៏ដាក់កាយល្អិតអោយគេងលេងក្នុងរទេះយោលសិន សឹមតបឡើង
« គេទៅយូរឬនៅ?? »
« អ្នកណាឬ?? អ្នកប្រុសជុងហ្គុកមែនទេ គាត់ទើបតែទៅអម្បាញ់មិញនេះទេ ចាស៎ ហើយផ្ដាំប្រាប់ខ្ញុំ បើសិនជាឃើញអ្នកប្រុសចុះមក អោយរៀបបាយអោយអ្នកប្រុសពិសារ »
« អឹម » ថេយ៉ុងថាហើយ ក៏ដើរឆ្ពោះទៅផ្ទះបាយដោយមិនភ្លេចមើលអាល្អិតថេវ៉ុនចង់អោយប្រាកដចិត្តថាគេនៅម្នាក់ឯងនឹងមិនអី
« យើងចុះទៅហើយ ចុះពេលនេះឯងនៅឯណា?? » នាងក្រមុំតបឡើងឆ្លើយឆ្លងតាមរយៈទូរស័ព្ទទៅកាន់អ្នកជាមិត្ត ខណៈដែលដៃកំពុងតែទាញទ្វារបិទ រួចបន្តដើរចុះមកខាងក្រោម
<< អឹម យើងនៅចាំឯងនៅខាងមុខភូមិគ្រឹះ អោយលឿនបន្តិចមកយើងឃ្លានហើយ >>
« យើងដឹងហើយ ទឺតៗ!!! » បញ្ចប់ប្រយោគត្រឹមនេះ ជូលីទាញទូរស័ព្ទចេញពីត្រចៀកចុចបិទ បម្រុងនឹងដើរចេញទៅហើយក៏ប្រទាក់ភ្នែកទៅនឹងរទេះឈើតូចមួយនៅក្បែរសាឡុង នាងក៏ដើរទៅរក សឹមអើតមើលមុខគេបន្តិច
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...