P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??

6.8K 416 17
                                    


« ថេវ៉ុនចៅយាយ » អាល្អិតក៏រត់ទៅរកលោកស្រីគីមដែលគាត់កំពុងតែឈរក្បែរតុអាហារ ញញឹមទៅគាត់បន្តិច

« ថ្ងៃនេះថេវ៉ុនមកញុំាបាយនៅទីនេះផង បាទ៎ » អាល្អិតសើចញឹមៗ លោកស្រីគីមក៏ញញឹមតបត គាត់លើកដៃទៅអង្អែលក្បាលអាល្អិតថើរៗ ជុងហ្គុកនិងថេយ៉ុងក៏ដើរមកដល់

« អង្គុយទីនេះហើយ » ក្រោយឃើញវត្តមានពួកគេទាំងពីរលោកស្រីគីមក៏ដឹងបាត់ទៅហើយអាល្អិតនេះច្បាស់ជាជួបAppaគេវិញហើយ ទើបគាត់អោយថេវ៉ុនអង្គុយនៅកៅអី ។ ថេវ៉ុនដាក់ខ្លួនអង្គុយចុះតាមសម្ដីរបស់ចាស់បន្តិច

« នៅឈរធ្វើអីទៀត ឆាប់មកអង្គុយមក » ថេយ៉ុងនិងជុងហ្គុកក៏ដើរទៅអង្គុយនៅកៅអីដោយថេយ៉ុងអង្គុយក្បែរអាល្អិតថេវ៉ុនចំណែកឯជុងហ្គុកអង្គុយក្បែរជេហីតែទល់មុខថេយ៉ុង ។

« លោកប៉ាសន្យាហើយថានឹងនាំAppaទៅផ្ទះវិញ ត្រូវទេ?? » ថេយ៉ុងងាកមុខមកសម្លឹងនាយសង្ហារ ជុងហ្គុកក៏នៅស្ងៀមព្រោះមិនដឹងត្រូវឆ្លើយយ៉ាងមិច ។ គេព្រមទៅឬអត់ វាឋិតនៅលើខ្លួនគេផ្ទាល់ទេ តែចំណែកឯថេយ៉ុងវិញក្នុងចិត្តគេបែរជារារែកមិនហ៊ានទៅផ្ទះនោះម្ដងទៀតទេ

« Appaទៅវិញទៅផ្ទះជាមួយថេវ៉ុនណា៎ បាទ៎ » អាល្អិតក៏បន្តសម្ដីសុំថេយ៉ុងវិញម្ដងព្រោះតែឃើញថាស្ងាត់ប្រាកដណាស់ថាអ្នកជាប៉ាធ្វើតាមសន្យាមិនខាន តែទោះយ៉ាងណាគេក៏ចង់បានចម្លើយពីAppaគេដែរ ។

« Appaប្រាកដជាទៅវិញជាមួយថេវ៉ុនហើយ » ថេយ៉ុអោនមកញញឹមដាក់អាល្អិតនិយាយព្រម

« បាទ៎ »

« អ៊ីចឹង ឆាប់ញុំាបាយទៅ »

« បាទ៎ »

អាហារថ្ងៃត្រង់ក៏បានបញ្ចប់ក្រោយទឹកមុខញញឹមរបស់អាល្អិតថេវ៉ុនធ្វើអោយមនុស្សធំដែលបានឃើញប្រែជាមានអារម្មណ៍ល្អជាពិសេសគឺថេយ៉ុង ស្នាមញញឹម សម្លេចសើចរបស់គេ ទោះយូរឆ្នាំយ៉ាងណាក៏មិនភ្លេច ។

«  និយាយអញ្ចឹង ការដាក់ពាក្យធ្វើការរបស់ថេយ៍យ៉ាងមិចហើយ?? » ជេហីបង្ហើបប្រយោគសំណួរទៅថេយ៉ុង ទៅតាំងពីព្រឹកថ្ងៃត្រង់ទើបមកដល់បែបនេះ ឬមួយគេសំភាសន៍ជាប់ទេដឹង !!!

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now