« ... » នាយសង្ហារនៅតែបន្តភាពស្ងៀមស្ងាត់ មិនមាត់នឹងគេអ្វីបន្តិច ។« មិនអីទេ បើលោកនៅខឹងនឹងខ្ញុំ!! ខ្ញុំទៅគេងបន្ទប់ផ្សេងក៏បាន » ថេយ៉ុងថាហើយក៏ងើបក្រោកបន្តិចបម្រុងថានឹងដើរចេញពីបន្ទប់ មើលទៅគេប្រហែលជាមិនបាត់ខឹងនឹងខ្លួនទេ ទើបចង់អោយគេនៅម្នាក់ឯងសិន ចាំថ្ងៃស្អែកចាំនិយាយគ្នាទៀតក៏បាន ព្រោះយ៉ាងណាពួកគេនៅផ្ទះជាមួយគ្នា សម្លឹងមុខគ្នារាល់ថ្ងៃទៅហើយ យ៉ាងហោចណាស់ក៏ទន់ចិត្តបន្តិចដែរ !!!
« អុ៎ះ....!!! » ដៃមាំក្រាស់ ក៏ចាប់ទាញដៃគេយ៉ាងរហ័សដោយមិនអោយងើបពីពូកទាន់ ។ ថេយ៉ុងត្រូវភ្លាត់មាត់ភ្ញាក់ព្រឺត មុខស្រទន់ស្អាតក៏ត្រូវអឹបនឹងប្រអប់ទ្រូងហាប់ណែនរបស់នាយសង្ហារពេញៗ!!!
« អ្នកណាអនុញ្ញាតអោយឯងទៅគេងបន្ទប់ផ្សេង?? » នាយសង្ហារតបឡើងធ្វើអោយថេយ៉ុងរាងភ័យមិនស្ទើរទេ ព្រោះខ្លាចគេខឹងនឹងខ្លួនថែម គេងើបមុខចេញពីប្រអប់ទ្រូងរបស់នាយ ងើយមុខទៅមើលគេបន្តិច
« អឺ គឺខ្ញុំខ្លាចលោកនៅខឹងខ្ញុំ ទើបខ្ញុំគិតថានឹងទៅគេងបន្ទប់ផ្សេង ចាំលោកចិត្តត្រជាក់បន្តិចចាំនិយាយគ្នា » ថេយ៉ុងបង្ហើបចម្លើយដែលនាយកម្លោះសួរអម្បញ់មិញ មុននឹងងើបខ្លួនចេញពីកាយគេបន្តិច តែមិនបានសម្រេចនាយក៏មានតែបន្តឹងដៃអោបថែម
« លោកលែងទៅ!! » ថេយ៉ុងតបទៅកាន់នាយផង ខំរើបម្រាស់ខ្លួនចេញពីកម្លាំងដៃគេផង នៅតែមិនសម្រេច កាន់តែរើគេកាន់តែរឹតខ្លួនលើសដើម
« លោកចង់យ៉ាងមិច ខ្ញុំសូមទោសហើយ នៅមិននិយាយរកខ្ញុំ ពេលនេះចង់ចេញពីមុខលោកហើយ មិចមិនអោយទៅ?? »
« ឯងសូមទោសខ្ញុំឬ?? » នាយត្បកសំណួរទៅរកថេយ៉ុងវិញ ហាក់មិនដឹងថាគេបានសូមទោសខ្លួនតាំងពីពេលណាទេ ។
« ចុះលោកមិនឮខ្ញុំនិយាយទេឬយ៉ាងមិចមិញនេះ?? » គេខំនិយាយសូមទោសជាច្រើនលើកជាច្រើនសារហើយ តែនាយម្នាក់នេះមើលឆ្លើយចុះ សុទ្ធតែសូមទោសដែរឬ ចុះមិញនេះសម្លេងអ្នកណារងំក្បែរត្រចៀកគេនោះ??!
« សូមទោសមួយម៉ាត់ក៏ចប់?? » ជុងហ្គុកផ្ទួនសំណួរឡើងភ្លាមៗ សូមទោសចឹងឬ គ្រាន់តែនិយាយក៏ចប់បែបនេះហ្អេស???!
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...