P 56: Appa ថេវ៉ុន ស្អាតណាស់

5.7K 402 11
                                    


[ តុអាហារ ]

« លោកប៉ា! ថ្ពាល់Appaក្រអូបទេ បាទ៎?? » អាល្អិតនិយាយសម្លឹងទៅរកនាយសង្ហារ ធ្វើអោយគេហៀបនឹងអួលទឹកទៅហើយ ។

« លោកប៉ាថាAppaមិនទាន់ងូតទឹកមិនក្រអូប តែថេវ៉ុនថាក្រអូប ទើបថេវ៉ុនអោយលោកប៉ាថើបAppa » ថេវ៉ុនងាកមកនិយាយជាថេយ៉ុងដែលអង្គុយនៅទល់មុខខ្លួន ។

« តែលោកប៉ាថើបយូរអេឺយសែនយូរ ប្រហែលក្រអូបហើយមើលទៅ » អាល្អិតនៅតែបន្តនិយាយឡើងទៀត ធ្វើអោយមនុស្សធំទាំងពីរមើលមុខគ្នាស្ទើរមិនចំទៅហើយ ។

« អ្នកប្រុសថេវ៉ុន ចាស៎ នេះកាតាប ចាស៎ » មីនអាដាក់កាតាបអាល្អិតនៅកៅអីក្បែរគេ ។

« ថេវ៉ុនឆ្អែតហើយ បាទ៎ » ថេវ៉ុនលូកដៃយកកាតាបងើបចេញពីកៅអីដើរទៅខាងក្រៅបាត់ ។

ក្រុមហ៊ុនត្រកូល ចន///

  បន្ទាប់ពីជូនអាល្អិតកំហូចនោះទៅសាលារួចហើយ ពួកគេទាំងពីរនាក់ក៏ហួសមកបន្តនៅក្រុមហ៊ុនម្ដង ។

  ពួកគេដើរចូលទៅខាងក្នុងដោយមានថេយ៉ុងដើរតាមក្រោយនាយសន្សឹមៗ ។

« ឯងថាលេខាគីមនិងលោកអគ្គនាយកគួរអោយសង្ស័យទេ?? »

« សង្ស័យរឿងអី?? »

« គឺថា លេខាគីម មានឈ្មោះដូចប្រពន្ធលោកអគ្គនាយកណាស់ »

« គ្រាន់តែឈ្មោះដូចគ្នាសោះ មានអីគួរអោយសង្ស័យទៅ អ្នកមានឈ្មោះដូចគ្នាមានច្រើនសឹងអីហើយ »

« មិនមែនទេ នៅមានច្រើនទៀត ឯងសាកគិតមើលទៅ លោកអគ្គនាយកមិនងាយយកលេខាបានទេ តែលើកនេះគាត់ក៏រកបាន ហើយនៅមានល្ងាចម្សិលមិញឃើញជិះឡានជាមួយគ្នាទៀតផង »

« ហីយ៉ា!!! បើជាការពិតល្អហើយ ព្រោះយើងមិនដែលជួបប្រពន្ធលោកអគ្គនាយកម្ដងណាទេ »

៚ តុក តុក ៚

ថេយ៉ុងក៏បើកទ្វារបន្ទប់អូសហ្វីសរបស់នាយ ដោយដៃមានកាន់ឯកសារ មុននឹងទម្លាក់ដាក់នឹងទុកនាយ ។

« លោកអគ្គនាយកខ្វះ15នាទីទៀត ដល់ពេលជួបការណាត់ជាមួយលោកកាងហើយ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now