P 31: ស្វាមីប្អូនមិនមកទេឬ??

5.6K 427 10
                                    


ពន្លឺព្រះអាទិត្យបានលូតឡើងសន្សឹមៗរបស់ដល់បណ្តែតខ្លួនលើអាកាសវេហារហូតដល់នឹងថ្កល់ ។

« ឯងរៀបចំខ្លួនហើយឬនៅ?? » ជុងហ្គុកក៏តបទៅថេយ៉ុងដែលទើបនឹងដើរចេញពីបន្ទប់ទឹក

« រួចរាល់ហើយ »

« បើអញ្ចឹងទៅ យើងទៅៗ »

« បាទ៎ » គ្រាន់តែថេយ៉ុងពោលចប់ភ្លាម ជុងហ្គុកក៏រំកិលដៃខ្លួនស្រាក់ដៃមាំសុទ្ធតែសរសៃរវាម ទៅនឹងដៃស្រឡូនរបស់គេ មុននឹងនាំគេចេញពីបន្ទប់ ។

« ជុង បងចង់នាំថេយ៉ុងទៅណាឬ?? » គ្រាន់តែពួកគេទាំងពីរដើរចុះមកដល់មិនទាន់ទាំងបានមួយជំហានស្រួលបួលផង នាងក្រមុំដែលកំពុងអង្គុយនៅសាឡុង ក៏រត់មកបញ្ច្រៀតនៅចន្លោះកណ្ដាលនៃពួកគេទាំងពីរយ៉ាងរហ័ស កាត់ផ្ដាច់ដៃដូចបន្លាក្រូចរបស់ថេយ៉ុងពីដៃរបស់នាយ ដោយជំនួសមកវិញនូវដៃសខ្ចីទាំងគូរបស់នាងក្រមុំវិញ ។ ថេយ៉ុងថយចេញពីពួកគេទាំងពីរបន្តិច

« ជុងសម្រាកពីការងារហើយ កំដរអូនបន្តិចបានទេ?? » នាងញញឹមឡើង នាងមិនខ្វល់ថាចម្លើយរបស់នាយសង្ហារជាអ្វីទេ សំខាន់នាងចង់បំបែកពួកគេទាំងពីរ ចង់រារាំងគ្រប់វិធីដើម្បីកុំអោយពួកគេបាននៅជាមួយគ្នា

« បងកំដរជូមិនបានទេ »

« ណា៎ណាៗ ជុង៎ បងមិនមានពេលអោយអូនទេឬយ៉ាងមិច?? ពួកយើងជាសង្សារនឹងគ្នាណា៎ » នាងអង្រួនដៃជុងហ្គុកតិចៗហាក់កំពុងតែអង្វរកគេ ដើម្បីបំពេញបំណងអោយនាយផ្ដល់ពេលវេលានៅជាមួយខ្លួន ។ ជុងហ្គុកហាក់មុីងមាំងមិនដឹងសម្រេចចិត្តយ៉ាងមិច ម្ខាងប្រពន្ធ ម្ខាងសង្សារ នេះ!! ចង់អោយគេបែងភាគជាពីរឬយ៉ាងមិច??!!

« មិនអីទេបងប្រុស ខ្ញុំអាចទៅតែឯងបាន » ក្រោយឃើញទឹកមុខនាយម្ចាស់ភូមិគ្រឹះហាក់កំពុងស្មុគស្មាញចិត្ត មិនដឹងត្រូវយកជម្រើសមួយណា ថេយ៉ុងក៏សម្រេចចិត្តតបឡើង គេចង់នៅជាមួយនាងជាង បែបនេះមិនអីទេ គេអាចទៅតែឯងបាន ព្រោះគេមិនចង់បង្ខិតបង្ខំនាយអោយជូនខ្លួនទីដោយនៅក្នុងចិត្តនៅអាល័យគូសង្សារបណ្ដូលចិត្តម្នាក់នេះទេ ។

« មិនបានទេ គ្រោះថ្នាក់ណាស់ ចាំខ្ញុំជូនទៅល្អជាង »

« មិនអីទេបងប្រុស កុំអោយមានអារម្មណ៍ថាទើសទាស់អី ខ្ញុំអាចទៅម្នាក់ឯងបានពិតមែន »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now