P 2:សង្ហារ

8.5K 545 0
                                    

[ S K I P : តាមផ្លូវ ]

« ណា៎ណាៗ...បងស្រីស្អាតរបស់ថេយ៍ » ថេយ៉ុងអោបដៃអ្នកជាបងផងផ្អែកក្បាលនឹងស្មាគាត់ផង ធ្វើមុខពេបផង នៅខំនិយាយបញ្ចោរនាងផង សឹងតែបែកពពុះមាត់ទៅហើយ តែមើលចុះបងស្រីគេមិនចិត្តទន់អីតិចសោះ នេះមិនអាណិតអ្នកជាប្អូនទេឬ ?? ហេតុអីគាត់ចិត្តដាច់ម្លេះ ??

« បងថាមិនបានគឺមិនបានហើយ » ជេហី

« ក្រែងបងទៅដែរមិនចឹងហី?!ទៅៗណា » ថេយ៉ុងសឹងតែទ្រហ៊ោរយំទៅហើយ ក្រោយពេលស្ដាប់ឮប្រយោគដដែលៗពីមាត់អ្នកជាបងស្រីខ្លួន គេខំនិយាយឡើងហូរហែរ តែមើលចម្លើយមួយម៉ាត់.ពីរម៉ាត់.បីម៉ាត់ ធ្វើអោយគេសឹងតែអស់សង្ឃឹមថានឹងបានទៅៗហើយ ។ ថេយ៉ុងទម្លាក់ទឹកមុខ អោនមុខចុះបន្តិច រួចលែងចេញពីការអោប

« Aww ! នៅឈរធ្វើអីឆាប់មក » នាងក្រមុំងាកទៅក្រលែកមើលនាយតូចបន្តិច ក្រោយឃើញគេឈរអោនមុខចុះ នាងក៏ដើរសម្ដៅទៅរកគេវិញ ស៊កដៃចាប់ដៃថេយ៉ុងអោយដើរតាមខ្លួន តែវាគ្មានប្រយោជន៍ទេ មើលចុះដូចអូសឫស្សីបញ្ច្រាសចុងយ៉ាងចឹង ឈរធ្មឹងអោយដូចរូបចម្លាក់ ទោះបីជាគោក៏វានៅស្រួលអូសទាញជាងនាយតូចឆ្ងាយណាស់  ។

« មកទៅផ្ទះ !! » នាងជ្រួញចញ្ចើមបន្តិច ខំអូសដៃគេទៅទាំងវេទនាដោយសារតែនាយតូចតម្រង់ជើងឈរឡើងត្រង់ ចឹងហើយទើបវាពិបាក ។

« នោះ!! ឡានបុកស្លាប់ឥឡូវហើយ ចេញទៅ » នាងនិយាយកន្លារនាយតូចអោយភ័យ តែនាងក៏ភ័យមិនចេះតិចដែរ គេមិនមែនភ័យដោយសារខ្លាចឡានជិះមកគៀរគេទេ តែគេខ្លាចឡានស៊េរីទំនើបនោះមកបុកប្អូនគេទើបត្រូវ ព្រោះគេក្បាលរឹងណាស់ បើមិនបានដូចចិត្តច្បាស់ជាមិនស្ដាប់បង្គាប់អ្នកណាទេ សូម្បីតែនៅក្មេងម៉ាក់មិនទិញតុក្កតាអោយក៏យំទាររហូតដ៏បានសម្រេចដែរ ។

« អឺៗ!! បងព្រមហើយ យប់ទៅជាមួយគ្នា ! »

« ពិតមែនហ្អេស?? » ថេយ៍ងាកទៅមើលមុខអ្នកដែលជាបងស្រីបន្តិច ទាំងពោលញញឹម មិនខ្វល់ពីឡានដែលសម្ដៅរកពួកគេទាំងពីរ ចំណែកឯជេហីវិញ ភ័យសឹងស្លាប់ទៅហើយ ព្រមហើយ នៅសួរបញ្ជាក់ទៀត មិនខ្លាចឡានបុកស្លាប់ទេឬយ៉ាងមិច??

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now