P 47: សម្បើមណាស់លោកកូន!!!

6.2K 414 14
                                    


« ប៉ា ប៉ា~~ » សម្លេងអាល្អិតក៏បន្លឺឡើង នាយសង្ហារជាលោកប៉ាក្រោយឮអ្នកជាកូនហៅបែបនេះក៏បន្ទន់ជុងហ្គុកអោយអស់កម្ពស់ទល់មុខកូនប្រុស

« បាទ៎ »

« កូនចង់ទៅលេងផ្ទះលោកយាយ »

« បាទ៎កូនប្រុស » នាយញញឹមសឹមកាន់ដៃថេវ៉ុនដើរទៅឡានដែលមានចេនកំពុងតែឈររងចាំពួកគេស្រាប់ ។

« ម៉ាក់យាយ~~ » អាល្អិតរត់មកអោបជើងលោកស្រីគីមពេញៗមុននឹងសើចស្ញេចទៅរកគាត់ លោកស្រីគីមឃើញបែបនេះក៏ញញឹមលើកពរអាល្អិតមកក្នុងរង្វង់ដៃរួចទម្លាក់បបូរមាត់ថើបថ្ពាល់រលោងទន់ៗរបស់អាល្អិតថេវ៉ុនមួយខ្សឺត

« នឹកណាស់ »

« ហិហិ!!! »

« ញុំាអីរួចហើយនៅ?? » អាល្អិតក្រវីក្បាលតិចៗ ព្រោះគេចាំអាហារពេលល្ងាចនៅទីនេះជាមួយលោកយាយ

« អ៊ីចឹងតោះ!!ទៅជាមួយលោកយាយ »

« យេ~~ បាទ៎ » លោកស្រីគីមក៏ពរអាល្អិតថេវ៉ុនទៅផ្ទះបាយ ។ ជុងហ្គុកក៏ញញឹមឡើងក្រោយឃើញអាល្អិតសប្បាយចិត្ត បន្ទាប់មកនាយក៏ដើរចូលទៅតាមក្រោយ ។

ក្រឡែកមកមើលថេយ៉ុងឯណេះវិញ ពេលវេលាថ្មើរនេះនៅទីកន្លែងដែលគេរស់នៅនេះ វាគឺជាពេលថ្ងៃត្រង់ទៅហើយ កាយតូចច្រឡឹងកំពុងអង្គុយនឹងសាឡុងដោយនៅលើតុមានសៀវភៅជាច្រើនក្បាលគរលើគ្នា

« ថេយ៍ ល្ងាចទៅតាំងពិពណ៌របស់ក្មេងលេងជាមួយបងទេ?? » ដោយសារតែកន្លែងការងារនាងចែកសំបុត្រទៅចូលរួម នាងក៏យកវាបានពីរសន្លឹកព្រោះគិតថាថេយ៉ុងគេច្បាស់ជាចាប់អារម្មណ៍ដោយគេក៏ជាមនុស្សចូលចិត្តក្មេងដែរ

« ប្រាកដជាទៅហើយ » ថាអីចេះខុស គេប្រាកដជាព្រមទៅជាមួយខ្លួនមិនខាន

« អ៊ីចឹងពេលនេះនៅCondoសិនហើយ បងទៅផ្សារទិញអីទុកក្នុងទូរទឹកកកបន្តិច »

« អឹម »

« ប៉ា ប៉ា~~ ថេវ៉ុនឃ្លានហើយ » អាល្អិតអង្រួនដៃមនុស្សធំរអុកនាយអោនមើលមកគេទាំងជ្រួញចញ្ចើម ឃ្លានអីទៀតហើយ ក្រែងទើបនឹងញុំាបាយផ្ទះលោកយាយហើយមិនចឹង មិនសមថាពូកែឃ្លានយ៉ាងនេះទេឬ???

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Donde viven las historias. Descúbrelo ahora