P 55: លោកប៉ាជាអ្នកធ្វើអោយ Appa ភ្ញាក់

6.1K 408 11
                                    


[ ពេលយប់ ]

នៅបន្ទប់ទទួលភ្ញៀវ ថេយ៉ុងកំពុងតែសម្លឹងអេក្រង់កុំព្យូទ័រ កត់ត្រាអ្វីដែលគេបាននៅទីនោះអោយនាយដោយមានអាល្អិតចាំអង្គុយមើលគេធ្វើរឿងទាំងអស់នោះ ។ ថេវ៉ុនធ្វើមាត់ស្រួចយកដៃច្រត់ចង្ការសម្លឹងមើលមុខAppaគេពីចំហៀង ។ Appaគេពិតជាស្អាតណាស់ ។

ផ្ទៃមេឃកាន់តែងងឹត ទឹកសន្សើមក៏កាន់តែធ្លាក់ អាកាសធាតុក៏កាន់តែចុះត្រជាក់បន្តិចម្ដងៗ ថេវ៉ុនក៏ប្រែជាស្ងាបងងុយគេងទន់ត្របកភ្នែកតិចៗ តែក៏មិនហ៊ានបិទព្រោះខ្លាចមិនបានឃើញមុនដ៏ស្រទន់ស្រស់ស្អាតរបស់Appaខ្លួន ។

« ងងុយហើយឬ?? ចាំ Appa នាំទៅគេងចុះ » ថេយ៉ុងងាកមកសម្លឹងអាល្អិតដែលអង្គុតស្ងៀមស្ងាត់នេះបន្តិច ក្រោយឃើញគេស្ងាប ខ្លួនក៏និយាយាឡើង

« អត់ទៅទេ ចាំគេងជាមួយ Appa » អាល្អិតក្រវីក្បាលនិយាយឡើង ខណៈដែលដៃខំច្រត់ទប់ក្បាលខ្លួន ។

« Appa នៅយូរណាស់ ថេវ៉ុនឡើងទៅគេងមុនទៅ ចាំAppaទៅគេងជាមួយតាមក្រោយ យ៉ាងមិចដែរ?? » អាល្អិតនៅតែក្រវីក្បាល ថេយ៉ុងក៏បិទកុំព្យូទ័រដាក់វានៅលើតុ

« អឹម!!! មោះ ទៅគេង » ថេយ៉ុងត្រដាងដៃទាំងគូដាក់អាល្អិតបន្តិច អាល្អិតក៏ខិតខ្លួនចូលក្នុងប្រអប់ទ្រូងគេ អោបក.ថេយ៉ុងសំងំបិទភ្នែកតែម្ដង ថេយ៉ុងក៏លើកពរអាល្អិតឡើងទៅបន្ទប់នាយ ទម្លាក់គេអោយគេងលើពូកយឺតៗ មុននឹងទាញភួយមកដណ្ដប់អោយគេ ថើបគេមួយខ្សឺត រួចដើរចុះទៅខាងក្រោមសម្ដៅទៅរកកុំព្យូរទ័រខ្លួនបន្តិច ដើម្បីយកវាទៅធ្វើនៅខាងលើបន្ត ។

ជាងកន្លះម៉ោងក្រោយមក ថេយ៉ុងក៏ប្រែជាងងុយភ្នែកចាប់ផ្ដើមបិទបន្តិចម្ដងៗ ទើបសម្រេចចិត្តទុកកិច្ចការចោលដើរសម្ដៅទៅរកថេវ៉ុនដែលកំពុងតែគេងលក់ស្កប់ស្កល់នៅលើគ្រែ ។

៚ ក្រាក ៚

« Appa ហៅទៅគេង » អាល្អិតអង្រួនដៃនាយសង្ហារបន្តិច គេក៏ងាកមកមើល

« Appa ហៅទៅគេង?? »

« បាទ៎ »

« ហ្អឹម... » នាយក៏ញញឹមក្រហឹមដើមក.បន្តិច ក្រោយឮថាថេយ៉ុងហៅខ្លួនទៅគេង តែការពិតជាល្បិចរបស់ថេវ៉ុនសោះ ព្រោះមកពីគេចង់គេងជាមួយប៉ានិងAppaគេទេ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Место, где живут истории. Откройте их для себя