« លោកមានអីឬ?? » ថេយ៉ុងតបទាំងមិនយល់ គេនិយាយថាខ្លួនបោកប្រាស់ចឹងឬ?? មានរឿងអីឬ??« ថយចេញ!!! » ដៃដែលរំកិលក៏ត្រូវទម្លាក់ទាំងភ្ញាក់ ជំហានជើងក៏ត្រូវថយ ក្រោយគេស្រែកគំហកដាក់ខ្លួនខ្លាំងៗ សឹងតែទប់ទឹកភ្នែកមិនអោយស្រក់ចុះមិនបានទៅហើយ
« សូមទោស!!! » ថេយ៉ុងពោលពាក្យសូមទោសទៅកាន់នាយ ទាំងអោនមុខមិនហ៊ានងើយចំមុខគេឡើយ តើអ្នកណាទៅហ៊ានមើលនោះ បើស្រែកគំហកអោយខ្លាំងៗបែបនេះនោះ
« ក្រៅពីសូមទោស ឯងចេះធ្វើស្អីខ្លះ?? » ថេយ៉ុងក្រវីក្បាលតិចៗ ហាក់ខ្លាចរអា ព្រោះគេចាញ់ចំពោះមនុស្សណាដែលស្រែកសម្លុតដាក់គេខ្លាំងណាស់ ជាពិសេសអ្នកដែលធ្លាប់ធ្វើល្អដាក់ខ្លួន បែរជាមកសម្លុតបែបនេះ ភ័យសឹងតែចង់យំទៅហើយ
« ប្រហែលជាចេះតែមាយារទាក់ប្រុសអ្នកមានទេដឹង??! » នាយកម្លោះតបឡើងទាំងមិនភ្លេចស៊កម្រាមដៃទៅទ្រចង្ការគេអោយផ្ងើយឡើងមើលមកគេ
« ហ្អឹក!! » ថេយ៉ុងខំខាំបបូរមាត់ក្រវីក្បាលតិចៗទប់ទឹកភ្នែកដើម្បីកុំអោយស្រក់ចុះ តែវាបែរជាធ្លោយចេញមកមួយដំណក់ដោយហាមមិនបានមកប៉ះនឹងផែនថ្ពាល់របស់គេទៅវិញ ។ ជុងហ្គុកកាលណាឃើញទឹកភ្នែកគេស្រក់ចុះមកបែបនេះខ្លួនក៏មានអារម្មណ៍ថាខុស នឹងទង្វើ សម្ដីសម្ដៅ ដែលខ្លួនបានធ្វើមកលើគេផងដែរ
នាយទម្លាក់ដៃដែលទ្រចង្ការគេចុះបន្តិច មុននឹងសម្រេចចិត្តដើរបង្ហួសគេឡើងទៅលើបន្ទប់បាត់ស្រមោល ដោយទុកអោយថេយ៉ុងត្រឹមតែឈរសម្លឹងមើលគេពីខាងក្រោមតែប៉ុណ្នោះ ។
# បន្ទប់
« ហេតុអីក៏មានអារម្មណ៍បែបនេះ?? » នាយបោះអាវធំខ្មៅទៅលើពូក ចោទសួរខ្លួនឯងទាំងមិនយល់ ក្រែងថាស្អប់មនុស្សបោកប្រាស់កុហកភូតភរមិនចឹងហ្អេស ហើយធម្មតាបើអ្នកណាហ៊ានតែប្រព្រិត្តឹរឿងនេះមកលើខ្លួន បុគ្គលម្នាក់នោះនឹងជាប់គ្រោះថ្នាក់ហើយមិនចឹង ចុះចម្លែកអីតែក្មេងម្នាក់នេះ គ្រាន់តែឃើញក្រសែភ្នែកទន់ភ្លន់ នឹង ទឹកភ្នែករបស់គេប៉ុណ្នឹងសោះ ហេតុអីបានជាចិត្តរបស់គេប្រែជាទោរទន់យ៉ាងអ៊ីចឹង??!
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...