~ងុឺត~~ សម្លេងចាប់ហ្រ្វាំងបន្លឺឡើងក្បែរភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះ ។ ជុងហ្គុកបង្ខិតខ្លួនទៅសម្លឹងមើលថេយ៉ុងបន្តិច ឃើញថាគេនៅតែបិទភ្នែកសំងំគេងដដែល នេះជិះឡានយូរហើយ តាមផ្លូវក៏ស្ទះទៀត តែមើលចុះគេនៅតែអាចគេងយ៉ាងលក់ស្កប់ស្កាក់បានយ៉ាងងាយស្រួលដដែល ។ នាយញញឹមបន្តិចមុខលូកដៃទៅទាញទ្វារគន្លឹះគេដើម្បីអោយរបើក ដោយមិនភ្លេចស៊កដៃម្ខាងទៀតឃាំងគេកុំអោយធ្លាក់ ក្រែងលោរពេលទ្វារឡានត្រូវបានរបើកឡើង ។« ហ្អឹម » ថេយ៉ុងបម្រាស់ខ្លួនក្រហឹមក្នុងបំពងបន្តិច ព្រោះមានអារម្មណ៍ថាចង្អៀតៗដូចជាថប់ៗ ខ្យល់ដកដង្ហើមខ្លួនបានបកមកប៉ះនឹងផ្ទៃមុខវិញ ធ្វើអោយមានចំហាយក្ដៅភាយៗ ។
ជុងហ្គុកកាលដែលឃើញគេបម្រុងនឹងភ្ញាក់បែបនេះ ខ្លួនក៏សម្រូតខ្លួនបង្ខិតអោយឆ្ងាយជាងនេះបន្តិច តែមានបានដូចចិត្តឯណាគេក៏បើកត្របកភ្នែកមកប្រឹមៗ ខណៈដែលទ្វារក៏របើកឡើងភ្លាមៗ
« អុ៎ះ!!! » ថេយ៉ុងរាងភ្ញាក់បន្តិច ក្រោយឃើញផែនថ្ពាល់ដ៏រលោងរបស់នាយពេញៗភ្នែក
« ខ្ញុំឃើញឯងនៅគេង ទើបមិនចង់ដាស់ បម្រុងថានឹងនាំឯងទៅគេងក្នុងបន្ទប់វិញ ពេលនេះយ៉ាងមិចហើយ?? អាចដើរបានទេ??»
« ខ្ញុំអរគុណលោកហើយ ខ្ញុំមិនអីទេ ខ្ញុំអាចដើរបាន » ថេយ៉ុងថាហើយក៏ដើរចុះពីខាងក្នុងឡាន ឆ្ពោះទៅខាងក្នុងភូមិគ្រឹះ ដោយមាននាយដើរតាមពីក្រោយ
@តុអាហារ មានមនុស្សតែពីរអ្នកប៉ុណ្នោះគឺជុងហ្គុកនិងថេយ៉ុង ។
« មីនអា ជូលីនាងនៅណា?? »
« ខ្ញុំមិនដឹងទេអ្នកប្រុស គឺព្រោះតែអ្នកនាងជូលីមិនបានប្រាប់ »
« បងស្រី ប្រាប់ខ្ញុំថាទៅដើរលេងជាមួយមិត្តភក្តិ មិនដឹងថាពេលណាមកវិញទេ »
« បើអ៊ីចឹងឆាប់ញុំាបាយទៅ »
« អូនមកដល់ហើយ ជុង » មនុស្សមិនទាន់មកដល់ផង សម្លេងក៏មកដល់ទៅហើយ ជុងហ្គុកនិងថេយ៉ុងក៏ងាកទៅតាមប្រភពសម្លេង ឃើញនាងក្រមុំកំពុតែដើរមកដោយមានយួរឥវ៉ាន់ជាច្រើនពេញដៃ
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...