បន្ទាប់ពីរងចាំនាយរៀបចំខ្លួនរួចរាល់ហើយ ពួកគេទាំងពីរក៏នាំគ្នាចុះមកខាងក្រោម ឃើញថេវ៉ុននិងប៉ាម៉ាក់នាយសង្ហារនៅអង្គុយនៅសាឡុង ។« ប៉ា ម៉ាក់ » នាយសង្ហារដើរមកដល់តបទៅរកមនុស្សចាស់ទាំងពីរ ពួកគាត់ក៏ងាករកមកតាមសម្លេង
« ពួកកូនចុះមកហើយ ឆាប់ទៅញុំាបាយសិនទៅ ម៉ាក់បានអោយមីនអាកម្ដៅវារួចរាល់ហើយ »
« បាទ៎ ម៉ាក់ តោះថេយ៍ »
« ខ្ញុំសូមទៅសិនហើយ »
« ចាស៎កូន »
នៅថ្ងៃត្រង់បន្តិចជុងហ្គុក ថេយ៉ុង និងកម្លោះតូចថេវ៉ុនក៏នាំគ្នាដើរទិញទំនិញនៅផ្សារទំនើបព្រោះតែថ្ងៃនេះជាថ្ងៃឈប់សម្រាក ចឹងហើយត្រូវតែមានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ខ្លះ ។
« លោកប៉ា ថេវ៉ុនចង់បានអាធំនោះ បាទ៎ » កម្លោះតូចអង្រួនដៃនាយសង្ហារ ចង្អុលទៅរកតុក្កតាខ្លាឃ្មុំដ៏ធំនោះ
« ចេន »
« បាទលោកប្រុស » ចប់សម្ដី ចេនដែលយល់ការណ៍ក៏ដើរចូលទៅខាងក្នុង ។
« មិចក៏មិនប្រកែក វាធំណាស់ណា៎ »
« ចាំបាច់ប្រកែកអី បើគេចង់បានទិញអោយទៅ សំខាន់បំផុតអោយតែកូនសប្បាយចិត្តគឺបានហើយ »
ពួកគេក៏នាំគ្នាដើរទិញនេះទិញនោះបន្តរបស់ទាំងអស់សុទ្ធតែជាជាអ្នកអាល្អិតទារទិញ ចំណែកឯថេយ៉ុងវិញខំនិយាយប្រាប់នាយថាកុំអោយទិញច្រើនពេក តែប្រកែកនឹងគេមិចនឹងឈ្នះទៅ ។
« ឈប់សិន »
« កើតអីឬ?? »
« ចង់ចូលបន្ទប់ទឹកមួយភ្លែត បងនឹងថេវ៉ុនចាំនៅទីនេះសិនហើយ »
« អឹម » នាយសង្ហារក៏លូកដៃយកថង់ឥវ៉ាន់ពីដៃថេយ៉ុង ដោយសារតែចេនរវល់យកតុក្កតាទៅដាក់ក្នុងឡានទើបមិនបានជួយកាន់ ។ នាយនិងថេវ៉ុនក៏ឈរចាំថេយ៉ុងនៅខាងក្រៅ រហូតដល់គេរួចរាល់ចេញមកវិញ ។
« ម៉ាក់ »
« ថេយ៍ ថេវ៉ុនចៅ »
« លោកយាយ »
« មកទិញរបស់ឬ?? »
« បាទ៎ ទើបឈាងចូលមកបន្តិច ម៉ាក់សុខសប្បាយទេ?? »
YOU ARE READING
អេតាសុីវិលលក្ខខណ្ឌ( ចប់ )
Fanfictionស្នេហាដែលកើតឡើងដោយការរៀបចំ ! ពួកគេសុទ្ធតែមិនដឹងខ្លួនដូចគ្នា ។ « កូនត្រូវតែរៀបការជាមួយក្មេងម្នាក់នោះ ព្រោះគេមានចៅរបស់ម៉ាក់ » #ការរងចាំមនុស្សដែលខ្លួនឯងស្រលាញ់ត្រឡប់មកវិញ ទាំងដែលមិនគិតថាគេស្រលាញ់ខ្លួនវិញ 02 / 05 ~ 16 / 07 / 2021 #អេត ម៉ារីរដ្ឋា(ថេ-ថ...