ដោយសារតែឮសម្លេងថ្អូញឈឺរបស់ជុងហ្គុកធ្វើអោយថេយ៉ុងបានចិត្តលើសដើម នាយក្រោកឈរឡើងហើយក៏លោតទៅសង្កត់ពីលើជុងហ្គុកម្តងទៀតមុននឹងឡើងជិះពីលើជុងហ្គុករួចអុកពីលើនាយក្រាស់ខ្លាំងៗដូចជិះសេះಠ_ಠ។« ងាប់ទៅអាខ្មោចចង្រៃ.! ខ្ញុំនឹងវាយលោកឯងរហូតដល់ងាប់ម្តងទៀត »Taehyungស្រែកផងឡើងកែងផងជង្គង់ផងមើលទៅដូចជាសប្បាយចិត្តដល់ហើយនូវពេលដែលបានវាយជុងហ្គុកបែបនេះ។
បន្ទាប់ពីវាយជុងហ្គុកឆ្អែតឆ្អន់នាយក៏រហ័សក្រោករួចរត់ចេញទៅខាងក្រៅយ៉ាងលឿនព្រោះខ្លាចជុងហ្គុកក្រោកឡើងមកធ្វើបាបគេវិញ។
« ងាប់បាត់មែនទេដឹង? »Taehyungចេញពីបន្ទប់បានមួយសន្ទុះធំដោយត្រៀមជើងរត់នូវពេលដែលជុងហ្គុកចេញមកប៉ុន្តែយូរទៅហើយនៅតែមិនទាន់ឃើញជុងហ្គុកចេញមកវិញទៀត នាយក៏សម្រេចចិត្តចូលទៅមើលទើបឃើញថាគ្រប់យ៉ាងគឺនៅដដែលទាំងអស់ ហើយជុងហ្គុកក៏មិនបានក្រោកដូចគ្នាព្រោះនាយសន្លប់ស្តូកបាត់ទៅហើយ។
« នែ.! សម្តែងមែនទេ? កុំគិតថាខ្ញុំចាញ់បោកលោកឯងអោយសោះ »Taehyungយកជើងឆ្កិះដៃជុងហ្គុកតិចៗប៉ុន្តែនាយក្រាស់នៅតែគ្មានប្រត្តិកម្មដដែល ទើបថេយ៉ុងរត់ទៅបើកភួយដែលក្របលើជុងហ្គុកនោះចេញមុននឹងរត់ទៅជិតទ្វាវិញ មើលទៅដូចជាខ្លាចជុងហ្គុកដល់ហើយទាំងដែលមិញនេះវាយនាយក្រាស់យ៉ាងសប្បាយរីករាយសោះ។
« សន្លប់បាត់ហើយឬ?...ហ៊ឹសៗ.! អោយសមមុខ »Taehyungឃើញថាជុងហ្គុកសន្លប់ពិតមែនទើបនាយដើរមកឈរច្រត់ចង្កេះសើចចំអកជុងហ្គុកខិកៗ មិននឹកស្មានថាខ្មោចចេះសន្លប់សោះ(;'༎ຶٹ༎ຶ')។
« លើកក្រោយកុំចង់ខ្លាំង.! ខ្មោចក៏អាញ់វៃដល់សន្លប់ដែរ »Taehyungនិយាយម្នាក់ឯងទាំងទឹកមុខជឿជាក់មុននឹងចាប់ផ្តើមសកម្មភាពរបស់គេដោយចាប់អូសជុងហ្គុកចុះជណ្តើរដើម្បីយកនាយក្រាស់អោយគេងក្រៅផ្ទះ នេះហើយលទ្ធផលដេកស្រួលមិនចង់។
« ដេកអោយមូសស៊ីនៅហ្នឹងហើយ.! បាយៗ »Taehyungបន្ទាប់ពីអូសជុងហ្គុកមកដល់ខាងក្រៅហើយនោះនាយនៅឈ្លៀតនិយាយឌឺអ្នកដែលសន្លប់នោះមុននឹងប្រញាប់បិទទ្វាចាក់សោរបាត់។
YOU ARE READING
💙Make you mine🦋[ ចប់ ]
Fanfictionស្នេហារវាងកម្លោះឃាតករនិងក្មេងប្រុសកំព្រា ដោយសារតែគុំនំពីអតីតជាតិទើបធ្វើអោយជុងហ្គុកមានចិត្តចងគំនុំបោកប្រាស់ក្តីស្រឡាញ់របស់ថេយ៉ុងដើម្បីធ្វើបាបផ្លូវកាយនិងផ្លូវចិត្ត គោលដៅដែលធំបំផុតរបស់ជុងហ្គុកគឺចង់ក្លាយជាបិសាច.! តើសាច់រឿងនឹងទៅជាយ៉ាងណាបើជុងហ្គុកមានគំនិត...