Episode 27 : បងជាខ្មោច.!

2.1K 201 0
                                    


« មនុស្សស្អប់គ្នាគេថើបអញ្ចឹងឬ? »Taehyungសួរទៅកាន់នាយក្រាស់ក្នុងន័យឌឺព្រោះបើថើបធម្មតាក៏គេមិនថាអ្វីដែរប៉ុន្តែនេះមាត់ស្រែកថាស្អប់ៗប៉ុន្តែចាប់គេថើបសឹងតែរកប្រលោះដកដង្ហើមគ្មានទៅហើយ។

« បើមិនថើបចង់អោយយើងវាយឯងមែនទេ? »Jungkookបញ្ឈប់ការថើបមុននឹងសួរបកវិញធ្វើអោយថេយ៉ុងស្ងាត់មាត់និយាយលែងចេញ។

« ហ៊ើយ~ បងឈ្នះក៏បាន.! »Taehyungមិនដឹងថាត្រូវឆ្លើយយ៉ាងណាបន្តទៀតទើបសុខចិត្តចុះចាញ់ ខណៈនោះជុងហ្គុកក៏ស្រាប់តែដកដង្ហើមធំរួចក្រោកឈរឡើងដើរទៅឈរនៅមាត់បង្អួចម្តងទៀត។

« គេកើតអ្វីទៅ? »Taehyungសួរខ្លួនឯងក្នុងចិត្តព្រោះឃើញជុងហ្គុកធ្វើរឹកពារប្លែកៗ ម្តងល្អម្តងអាក្រក់ ម្តងសប្បាយចិត្តម្តងកើតទុក្ខប៉ុន្តែនាយមិនហ៊ានសួរនាំជុងហ្គុកឡើយបានត្រឹមលួងមើលពីចម្ងាយ។

« ខ្ញុំនឹកម៉ាក់ខ្លាំងណាស់.! »Jungkookនិយាយម្នាក់ឯងតិចៗនៅមាត់បង្អួចទាំងទឹកមុខសោកសៅមួយរំពេច សុខៗគេស្រាប់តែនឹកម្តាយរបស់គេ។

« ជុង~ »ដោយសារតែTaehyungឃើញជុងហ្គុកដូចជាពិបាកចិត្តទើបនាយប្រឹងក្រោកឡើងតោងតុផងជញ្ជាំងផងដើម្បីទៅរកជុងហ្គុកដែលកំពុងឈរបែរខ្នងមាត់បង្អួចនោះ ទម្រាំតែដើរទៅដល់នាយវេទនាឈឺខ្លួនមិនស្ទើរទេប៉ុន្តែដោយសារស្រឡាញ់មិនចង់ឃើញជុងហ្គុកពិបាកចិត្តទើបដើរទៅលួងទាំងដែលជុងហ្គុកមិនដែលយល់ពីទឹកចិត្តរបស់គេឡើយ។

« ដើរមកធ្វើអ្វី? »Jungkookងាកមកសួរនាយតូចដោយសម្លេងធ្ងន់បន្ទាប់ពីនាយតូចដើរមកកេះខ្នងរបស់គេទាំងសភាពទ្រុឌទ្រោម ជុងហ្គុកមិនដាច់ចិត្តទើបលើកដៃទៅអោបចង្កេះរបស់ថេយ៉ុងដើម្បីអោយថេយ៉ុងឈរបានស្រួលបន្តិច។

« បងពិបាកចិត្តរឿងអ្វី? កុំគិតច្រើនអីណា »Taehyungលើកដៃប្រុងប៉ះមុខរបស់ជុងហ្គុកដើម្បីលួងលោមប៉ុន្តែក៏ត្រូវនាយក្រាស់គេចមុខចេញមិនអោយនាយប៉ះបានឡើយ។

« យើងពិបាកចិត្តព្រោះតែឯងហ្នឹងហើយ.! នៅមានមុខមកលួងលោមយើងទៀតមែនទេ? »Jungkookនឹកឃើញរឿងអតីតកាលក៏ធ្វើអោយនាយក្តៅឆេវតែម្តងមុននឹងប្រលែងដៃចេញពីចង្កេះរបស់ថេយ៉ុងវិញធ្វើអោយនាយតូចស្រវ៉ាទៅទប់ជញ្ជាំងព្រោះខ្លាចដួល។

💙Make you mine🦋[ ចប់ ]Wo Geschichten leben. Entdecke jetzt